អគ្គស្នងការនគរបាលជាតិ ថ្លែងអំណរគុណអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀង

Posted By: RoogRog Robot | 29-Oct-2020 13:36:24

ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានជួយឧបត្ថម្ភថវិកាចំនួន ៥៨០០០ដុល្លារអាមេរិក សម្រាប់ទិញអង្ករចំនួន ១០០ តោន មីចំនួន ៥០០ កេស និងទឹកបរិសុទ្ធចំនួន ១០០០ កេស ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីជួយជនរងគ្រោះដែលកំពុងជួបប្រទះនូវបាតុភូតធម្មជាតិគ្រោះទឹកជំនន់។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប

ដើម្បីជាការ​ថ្លែងអំណរគុណចំពោះទឹកចិត្ត​ដ៏សប្បុរសធម៌​នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញ​លិខិតថ្លែងអំណរគុណ ជូនចំពោះ​ផ្ទាល់ជូន អ្នកឧកញ៉ា ចេន ហ្ស៊ី ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ។ បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤០ លើក ដែលបានបរិច្ចាគថវិកានិងសម្ភារៈជាង ៧,៧២ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣២ ម៉ឺននាក់៕

News Source: news.sabay.com.kh
LATEST NEWS
Porn star's graphic tell-all on Donald Trump | 60 Minutes Australia
Jamie Lee Curtis keeping it real in Hollywood | 60 Minutes Australia
What makes the hotly-contested rare earths minerals so rare | 60 Minutes Australia
The malicious conspiracy theory plaguing the French President and his wife | The Brief
Medical condition makes people wake up with an accent they never had | 60 Minutes Australia
Jamie Lee Curtis's Shocking Confession (1999) | 60 Minutes Australia
English woman wakes up with a French accent | 60 Minutes Australia
Stormy Daniels Confesses: Why I Slept With Trump | 60 Minutes Australia
Moonshine Mishaps | Moonshiners | Discovery
World’s Only Witch School | Secrets of the Forbidden Academy | Free Documentary
MORE NEWS CLICK HERE...