ថ្ងៃ​នេះ តួអង្គមឺយចឺយ ពោល​ថា​នាង​លែង​រត់​រួច​ក្នុង​អាជីព​សម្ដែង​ទៀត​ហើយ!

Posted By: RoogRog Robot | 22-Oct-2020 17:30:39

តារា​សម្ដែង​ស្រី​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​អំឡុង​ឆ្នាំ​១៩៩៩ និង​ឆ្នាំ​២០០០ គ្រាហ៍​ដែល​នាង​ចូល​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ដំបូង គឺ​អ្នកនាង ព្រំ រដ្ឋា បាន​ប្រាប់ Sabay ថា សម្រាប់​បច្ចុប្បន្ន​អ្នក​នាង​រត់​លែង​រួច​ទៀត​ហើយ​ក្នុង​ការ​សម្ដែង​ផង និពន្ធ ដឹកនាំ​រឿង និង​គ្រប់គ្រង​ផលិតកម្ម​ទាំង​មូល​ផង​នោះ។

តួអង្គ​មឺយចឺយ​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​វ័យ​៤១​ឆ្នាំ​ទៅ​ហើយ​នោះ នៅ​តែ​រក្សា​រូប​សម្ផស្ស​យ៉ាង​ស្រស់​សោភា​មិន​ចាញ់​តារា​សម្ដែង​ជំនាន់​ក្រោយ​ប៉ុន្មាន​ទេ។ ព្រំ រដ្ឋា និយាយ​ថា នៅ​អំឡុង​ឆ្នាំ​២០១៥ ដែល​នាង​គ្រប់គ្រង​ផលិតកម្ម និង​ផលិត​រឿង​ផង​នោះ នាង​ក៏​ធ្លាប់​ដាក់​តួអង្គ​ខ្លះ​ត្រូវ​សម្ដែង​ដោយ​ខ្លួន​ឯង​ដែរ ប៉ុន្តែ​ឆ្លង​កាត់​ប៉ុន្មាន​រឿង​មក​នោះ​បាន​ធ្វើ​ឲ្យ​នាង​ហត់នឿយ​ខ្លាំង និង​សម្ដែង​មិន​បាន​ល្អ​ឡើយ បើ​ទោះបី​ជា​នាង​ខំ​ជម្នះ​យ៉ាងណា​ក៏​ដោយ។

ព្រំ រដ្ឋា៖"ខ្ញុំ​ចង់​សម្ដែង​ដោយ​ខ្លួន​ឯង​ណាស់ ដោយ​បេះដូង​យើង​ទៅ​លើ​អា​ហ្នឹង ប៉ុន្តែ​ខ្ញុំ​អត់​មាន​ពេល បើ​ខ្ញុំ​ផលិត​ផង សម្ដែង​ខ្លួន​ឯង​ផង វា​អត់​បាន​ល្អ​ទេ ព្រោះ​អារម្មណ៍​វា​បែក អីចឹង​ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​អត់​បាន"។

បច្ចុប្បន្ន អ្នកនាង ព្រំ រដ្ឋា គឺ​ជា​ចាងហ្វាង​ផលិតកម្ម PR ដែល​កំពុង​ទទួល​ថត​រឿង​ភាគ​ជាច្រើន​សម្រាប់​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ល្បីៗ​ក្នុង​ស្រុក។ ក្រៅ​ពី​មាន​តួនាទី​គ្រប់គ្រង​ទូទៅ​ក្នុង​ផលិតកម្ម​នេះ អ្នក​នាង​ក៏​ជា​អ្នក​និពន្ធ​រឿង និង​រៀបចំ​ការ​សម្ដែង​ដ៏​សកម្ម​ម្នាក់​ដែរ។

អ្នកនាង ព្រំ រដ្ឋា ធ្លាប់​ឆ្លងកាត់​អាជីព​ជា​អ្នក​អត្ថាធិប្បាយ ឬ​ជាពិធី​ការិនី​នៅ​កញ្ចក់​ទូរទស្សន៍​បាយ័ន និង​ជា​តារា​សម្ដែង​ជាង​១៥​ឆ្នាំ។ រឿង​របស់​នាង​ដែល​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ច្រើន គឺ​មាន​ដូច​ជា៖ រឿង"ព្រះ​លក្សិណវង្ស​នាង​ព្រាហ្មណ៍កេសរ" "ព្រះធិនវង្ស" និង​រឿង​"ពូជ​មួយ​ត្រួយ​ពីរ"។ ក្រៅ​ពី​រឿង​ដុំ​ទាំង​នោះ ព្រំ រដ្ឋា ក៏​ធ្លាប់​ថត​បទ​ចម្រៀង​ខារ៉ាអូខេ​ជា​ច្រើន​បទ​ដែរ ក្នុង​នោះ​គឺ​មាន​បទ​ចម្រៀង​ក្នុង​រឿង"ម៉ាក់​ថឺង" ល្បី​ជាង​គេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

News Source: news.sabay.com.kh
LATEST NEWS
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
Inside the Maras: The Battle for Control in Guatemala City | Free Documentary
SNEAK PEEK: Warning signs ignored | 60 Minutes Australia
Hidden camera exposes horrific abuse of disabled woman | 60 Minutes Australia
Surviving Flash Floods in the Jungle | Naked and Afraid | Discovery
MORE NEWS CLICK HERE...