សហព័ន្ធកីឡាយានយន្តកម្ពុជា បានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី២របស់ខ្លួន កាលពីរសៀលថ្ងៃសុក្រ ទី១៦ តុលា ២០២០ និងរុះរើសមាសភាពខ្លះៗដើម្បីដំណើរការឆ្ពោះទៅបន្តអាណត្តិថ្មី ២០២០ ដល់ ២០២៤។
ឯកឧត្ដម មៀច សុផាន់ណាឯកឧត្ដម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តនេះបានឲ្យដឹងថា មហាសន្និបាតដែលរៀបចំឡើងនេះគឺដើម្បីបូកសរុបការងារ និងពិនិត្យការងារដែលបានធ្វើរួចនូវអាណត្តិចាស់កន្លងទៅនេះ។ កម្មវិធីនេះដែរគឺសមាជិក ក៏ដូចជាមន្ត្រីគណៈកម្មការប្រតិបត្តិទាំងអស់មានវត្តមាននេះ អាចលើកជាមតិយោបល់ ឬវត្ថុបំណងផ្សេងៗដែលចង់ឲ្យសហព័ន្ធមានភាពរលូន និងរីកចម្រើនជាងនេះទៅទៀត។
ទិដ្ឋភាពមហាសន្និបាតប្រធានសហព័ន្ធខាងលើនេះលើកឡើងទៀតថា កិច្ចការកីឡានេះគឺជាកិច្ចការដែលមិនមានផលប្រយោជន៍ផ្ទាល់ខ្លួនអ្វីនោះទេ ភាគច្រើនអ្នកមកនេះគឺចង់ជួយ។ ដោយឡែកសម្រាប់ការប្រជុំនេះដែរក៏ត្រូវមានការដោះដូរសមាសភាពខ្លះៗដែរ ដោយសារតែមានអ្នកខ្លះមានតែឈ្មោះមិនបានមកចូលរួមជួយធ្វើ និងអ្នកខ្លះរវល់ជាដើម។ ឯកឧត្ដមលើកទឹកចិត្តដល់អ្នកដែលមានសមត្ថភាព ឬគិតថាខ្លួនអាចជួយការងារសហព័ន្ធផ្សេងៗបានអាចមកចូលជាគណៈកម្មការប្រតិបត្តិជាដើម។
ទិដ្ឋភាពមហាសន្និបាតរំលឹកដែរថា សម្រាប់មហាសន្និបាតអាណត្តិទី៣ នេះធ្វើឡើងកាលពីថ្ងៃសុក្រ ទី១៦ តុលា ២០២០ នៅទីស្នាក់ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា។ ប្រធានសហព័ន្ធកីឡាយានយន្តអាណត្តិទី៣ ឆ្នាំ២០២០ ដល់ ២០២៤ នេះឯកឧត្ដម មៀច សុផាន់ណា នៅតែជាប្រធានដដែល៕
អត្ថបទ៖ នួន ស៊ីណា
News Source: news.sabay.com.kh