លោក Jurgen Klopp បានអះអាងថាខ្សែប្រយុទ្ធ Sadio Mane និងខ្សែបម្រើ Thiago Alcantara បានជាសះស្បើយ១០០%ពីមេរោគកូវីដ១៩ហើយ និងអាចចូលលេងបាននៅល្ងាចនេះ។
/Football10/5f8a5908cc523_1602902280.jpg)
ក្រុម Liverpool នឹងត្រូវប្រកួតជាមួយក្រុម Everton នៅម៉ោង៦:៣០នាទីល្ងាចនេះសម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ នេះជាការប្រកួតតានតឹងសម្រាប់ក្រុម Liverpool មិនខាន ព្រោះបច្ចុប្បន្ននេះ Everton កំពុងឡើងជើងខ្លាំងមែនទែន ស្របពេលក្រុមហង្សក្រហមទៀត ទើបចាញ់ក្រុម Aston Villa ៧-២ កាលពីពេលកន្លងទៅ។
/Football10/5f8a590896e45_1602902280.jpg)
យ៉ាងណាមិញសម្រាប់ការប្រកួតនៅល្ងាចនេះលោក Klopp បញ្ជាក់ថាក្រុមរបស់លោកពេញជើងវិញហើយ។ Mane និង Thiago បានត្រលប់មកជួយក្រុមបានជាធម្មតា ស្របពេលការមកវិញនេះទៀតសោត លោកមើលឃើញថាកីឡាករទាំងពីររូបនេះ លេងឡើងជើងជាងមុនទៅទៀត៕
ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ
News Source: news.sabay.com.kh