ខ្សែប្រយុទ្ធហ្គាបុង Pierre Emerick Aubameyang បានទម្លាយកាលពីពេលថ្មីៗនេះថា ខ្លួនសុខចិត្តបដិសេធសំណើមកពីក្លឹបជាច្រើន ជាពិសេសក្លឹប Barcelona ដើម្បីបន្តនៅជាមួយ Arsenal។
Auba បាននិយាយថា៖ " និយាយតាមត្រង់ទៅ មានសំណើពីក្លឹបជាច្រើន ជាពិសេសមកពី Barcelona នេះឯង " ។
កីឡាកររូបនេះបានប្រាប់ពីមូលហេតុធំៗ ២ ដែលសុខចិត្តបន្តនៅ Arsenal។ ទី ១ គឺអ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta ដែលបញ្ចុះបញ្ចូលឲ្យនៅបន្តជាមួយក្លឹប។
Aubameyang បាននិយាយថា៖ " គាត់បានប្រាប់ខ្ញុំថា ខ្ញុំអាចចេញពី Arsenal ទៅឈ្នះពាននៅក្លឹបគេបាន តែប្រសិនបើនៅតវិញ ខ្ញុំអាចបន្សល់ទុកស្នាដៃនៅ Arsenal '' ។
ចំពោះមូលហេតុទី២ វិញ គឺ ដោយសារតែការស្រលាញ់ពេញចិត្តពីសំណាក់អ្នកនៅក្លឹប និងអ្នកគាំទ្រ។
គួរបញ្ជាក់ផងដែរថា Auba បានមកនៅ Arsenal បានជាង ២ឆ្នាំហើយ ដោយគេលេងបាន ៨៧ប្រកួត ហើយស៊ុតបាន ៦៦គ្រាប់៕
ប្រភព៖ Marca ប្រែសម្រួល៖ ហ៊ីម រស្មី
News Source: news.sabay.com.kh