Man City ឆ្លៀត​ទិញ​បាន​ខ្សែ​ការពារ​ម្នាក់​ទៀត​ពី​ព័រទុយហ្គាល់

Posted By: RoogRog Robot | 28-Sep-2020 20:40:01

ក្លឹប Manchester City ទិញ​បាន​ខ្សែការពារ​ព័រទុយហ្គាល់ Ruben Dias ពី​ក្លឹប​យក្ស​ព័រទុយហ្គាល់ Benfica នេះ​បើ​តាម​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្លឹប​ Benfica។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ក្លឹប​ព័រទុយហ្គាល់​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា Dias ត្រូវ​បាន​ Manchester City ទិញ​បាន​ក្នុង​តម្លៃ​ជិត​ ៨០លាន​ដុល្លារ ជាមួយ​នឹង​ប្រាក់​បន្ថែម​ចំនួន​ជាង ៥លាន​ដុល្លារ អាស្រ័យ​លើ​ទម្រង់​លេង​របស់ Man City។

យ៉ាងណាមិញ ដំណឹង​នេះ​មិន​ទាន់​ធ្វើ​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្លឹប Manchester City នៅ​ឡើយ​ទេ​គិត​ត្រឹម​ល្ងាច​នេះ (ម៉ោង​នៅ​កម្ពុជា)។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំង​ពី​ឡើង​មក​ឈុត​ធំ​នៅ​ឆ្នាំ២០១៧​មក កីឡាករ ២៣ឆ្នាំ​រូប​នេះ​លេង​បាន​ ៩០ប្រកួត​នៅ Benfica៕

ប្រភព៖ ក្លឹប​ Benfica

អត្ថបទ៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...