ខ្សែការពារកណ្ដាលអាហ្សង់ទីនកីឡាករ Nicolas Otamendi បានចាកចេញពីក្លឹប Manchester City ហើយ ក្រោយពីរួមរស់ជាមួយក្លឹបមេឃខៀវក្រុង Manchester អស់ជាង ៥ឆ្នាំ។
/5f71d5da02791_1601295780.jpg)
កីឡាកររូបនេះត្រូវបានផ្លាស់ទៅកាន់ក្លឹបព័រទុយហ្គាល់ Benfica ក្នុងតម្លៃជាង ១៧លានដុល្លារ មួយនាទីក្រោយខ្សែការពារ Benfica កីឡាករ Ruben Dias ផ្លាស់មកក្លឹប Manchester City ក្នុងតម្លៃជិត ៨០លានដុល្លារ នេះបើតាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ Benfica។
ដូចគ្នានឹង Dias ដែរ Manchester City មិនទាន់ធ្វើការប្រកាសព័ត៌មាននេះនៅក្នុងបណ្ដាញព័ត៌មានរបស់ខ្លួននៅឡើយទេ។
Otamendi បានផ្លាស់មក Manchester City កាលពីឆ្នាំ២០១៥កន្លងទៅ ហើយចាប់ពីពេលនោះមក គេបង្ហាញខ្លួនបាន ១៣៦ប្រកួត៕
ប្រភព៖ ក្លឹប Benfica
អត្ថបទ៖ ហ៊ីម រស្មី
News Source: news.sabay.com.kh