ប្រាក់រង្វាន់ ៣២០០០ដុល្លារ កំពុងរង់ចាំជើងខ្លាំងចូលរួមព្រឹត្តិការណ៍កីឡាអេឡិចត្រូនិចដ៏ធំសម្បើមមិនធ្លាប់មាន

Posted By: RoogRog Robot | 28-Sep-2020 19:09:26

ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះ នូវព័ត៌មានលម្អិតស្ដីអំពីព្រឹត្តិការណ៍កីឡាអេឡិចត្រូនិច ដែលត្រូវបានទទួលស្គាល់ថាជាការប្រកួតកីឡាអេឡិចត្រូនិចធំបំផុតនៅកម្ពុជា។

ការប្រកួត Smart Kingdom of Legends ដំបូងនឹងរៀបចំការប្រកួត Open Tournament សម្រាប់កីឡាករអេឡិចត្រូនិចទាំងអស់ ដើម្បីចុះឈ្មោះចូលរួមក្នុងការប្រកួតកីឡា Mobile Legends ។

PreviousNext

ក្រុមកំពូលចំនួន ៦ ក្រុម ដែលឈ្នះក្នុងការប្រកួត Open Tournament នឹងបន្តទៅប្រកួតប្រជែង ជាមួយក្រុមឆ្នើមអាជីពចំនួន ២ ក្រុម ឈ្មោះថា <> និង <> នៅកម្ពុជា ដែលជាលក្ខណៈប្រកួតប្រជែងអាជីព Pro Tournament សម្រាប់ពានរង្វាន់ជើងឯក ក្នុងព្រឹតិ្តការណ៍ការប្រកួតប្រជែង Smart Kingdom of Legends។

ក្រុមទាំងអស់ ដែលត្រូវបានតម្រូវឲ្យមានសមាជិកចំនួន ៥ នាក់ អាចចុះឈ្មោះសម្រាប់ការប្រកួត Open Tournament ចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដោយត្រូវបញ្ជាក់ការបំពេញទម្រង់ចូលរូមតាមរយៈmobilelegends.smart.com.kh។

ការចុះឈ្មោះនឹង បើករយៈពេល ៣ សប្តាហ៍ ដោយធ្វើការបិទនៅថ្ងៃទី ១៨ ខែតុលា។ អ្នកចូលរួមក៏ត្រូវចុះឈ្មោះជាមួយកម្មវិធី Mobile Legends ប្រចាំខែគ្នានកំណត់ ដោយចំណាយត្រឹម 70 សេនក្នុងមួយខែ ដោយចុច ៩៩៥ ២ # ឬ តាមរយៈកម្មវិធី SmartNas។

ក្រុមកំពូលចំនួន ៨ ក្រុមដែលឈ្នះក្នុងការប្រកួត Open Tournament នឹងឈ្នះរង្វាន់សរុបចំនួន ៥.៥០០ ដុល្លារអាមេរិក ចំណែកឯក្រុមកំពូលចំនួន ៦ក្រុម នឹងបន្តចូលរួមក្នុងការប្រកួតជាលក្ខណៈអាជីព Pro Tournament ដែលពួកគេនឹងប្រកួតប្រជែងជាមួយនឹងក្រុមអាជីព ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់សរុបចំនួន ២៦.៥០០ ដុល្លារអាមេរិក។

រង្វាន់ទឹកប្រាក់សរុបក្នុងការប្រកួត Smart Kingdom of Legends មានចំនួន ៣២.០០០ ដុល្លារអាមេរិក ដែលនេះជាព្រឹតិ្តការណ៍ប្រកួតកីឡាអេឡិចត្រូនិចដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដែលនេះបញ្ជាក់ពីការប្តេជ្ញារបស់ក្រុមហ៊ុន Smart Axiata ក្នុងការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ <<យើងគិតថាក្រុមកីឡាករអេឡិចត្រូនិចកម្ពុជា មានសមត្ថភាពអាចប្រកួតប្រជែងនៅលើកំពូលតារាង ក្នុងពិភពកីឡាអេឡិចត្រូនិចដែលកំពុងទទួលបានការពេញនិយម ហើយយើងមានមោទនភាពណាស់ដែលបានគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើននៃវិស័យកីឡាដ៏គួឲ្យចាប់អារម្មណ៍មួយនេះ។ ការប្រកួត Smart Kingdom of Legends នឹងទាក់ទាញចំណាប់អារម្មណ៍កីឡាករអេឡិចត្រូនិចឆ្នើមៗនៅកម្ពុជា ហើយយើងប្រាកដថានឹងរកឃើញអ្នកមានទេពកោសល្យថ្មីមួយចំនួន អំឡុងការប្រកួត Open Tournament និងការប្រកួតអាជីព Pro Tournament>> ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖

ហ្វេសប៊ុកផេក​ ៖ SmartAxiataវិបសាយ ៖ www.smart.com.kh៕ News Source: news.sabay.com.kh
LATEST NEWS
MORE NEWS CLICK HERE...