realme 7 Pro ប្រើអេក្រង់ Super AMOLED ប៉ុន្តែតម្លៃខ្ទង់ $300-$400 ប៉ុណ្ណោះ

Posted By: RoogRog Robot | 28-Sep-2020 17:28:58

ក្នុងនាមជាឧបករណ៍សំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និង បច្ចេកវិទ្យា អេក្រង់ស្មាតហ្វូនគឺកំណត់បាននូវបទពិសោធន៍ប្រើប្រាស់របស់អតិថិជន ហើយសំឡេងដែលច្បាស់រណ្ដំចិត្តកាន់តែ ធ្វើអោយបរិយាកាសកាន់តែអស្ចារ្យ ធ្វើអោយអ្នកប្រើប្រាស់រីករាយនៅក្នុងពិភពកំសាន្ត។

កាលពីថ្មីៗនេះ realme ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាដ៏ពេញនិយម បានប្រកាសថានឹងដាក់សម្ពោធនូវទូរសព្ទថ្មី realme 7 series នៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានការវិវត្តន៍ផ្នែកសំឡេងយ៉ាងអស្ចារ្យ ។ ក្នុងនោះផងដែរ realme 7 Pro បានបំពាក់នូវអេក្រង់ Samsung Super AMOLED កម្រិត Flagship រួមជាមួយនឹងបាសបំពងសំឡេង 2 គ្រាប់ surround sound Dolby Atmos ក្លាយជា ទូរសព្ទដែលមានសម្លេងល្អបំផុតស្ថិតកម្រិតតម្លៃ$300-$400 ។ ចំណែក realme 7 ដែលផ្តោតសំខាន់ទៅលើបទពិសោធន៍លេងហ្គេម និងផ្តល់ជូននូវ បទពិសោធន៍បច្ចេកវិទ្យាដែលឈានមុខគេដល់យុវវ័យកាន់តែច្រើន។

បើប្រៀបធៀបនឹងអេក្រង់ LCD ជំនាន់មុន ឃើញថាជាទូទៅអេក្រង់ Super AMOLED ដែលមានបំពាក់តែនៅលើស្មាតហ្វូនកម្រិតខ្ពស់គឺមានប្រសិទ្ធភាពកាន់តែល្អ នៅពេលមើលវីដេអូ នៅលើYouTube វាអាចធ្វើអោយយើងមើលឃើញកាន់តែទូលាយជាងមុន ពណ៌បង្ហាញកាន់តែច្បាស់ ហើយមានប្រសិទ្ធភាពសន្សំសំចៃថាមពលថ្ម អាចនិយាយបានថាជាអេក្រង់ដែលល្អក្នុងទីផ្សារបច្ចុប្បន្ន ។

ជាមួយគ្នានេះដែរ អេក្រង់ Super AMOLED របស់ realme 7 Pro ជាបន្ទះអេក្រង់ល្អដែល ទោះជាស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏អាចមើលឃើញបានច្បាស់ ថែមទាំងប្រើប្រាស់នូវមុខងារស្កេនខ្ចៅដៃក្រោមអេក្រង់ជំនាន់ ថ្មី ដោះសោកាន់តែលឿន និងកាន់តែសុវត្ថិភាព ក្លាយជា “អាវុធសំងាត់” នៃrealme 7 series។

អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme 7 Pro មិនត្រឹមតែនាំមកនូវការមើលឃើញដ៏រស់រវើកដល់ ភ្នែករបស់យើងនោះទេ ថែមទាំងមានបច្ចេកវិទ្យាសម្លេងល្អ ដែលបានបំពាក់ផ្នែកខាងក្រោម និង ខាងលើនៃទូរសព្ទ ស្តាប់ទៅមានការប្រដេញត្រចៀកពីរោះ វាជួយបង្កើនបទពិសោធន៍ដ៏អស្ចារ្យ។ ដូច្នេះអ្នកអាចទទួលបានបទពិសោធន៍ទ្វេដងពី realme 7 Pro។

Electronic World

បើប្រៀបធៀបជាមួយលក្ខណៈសម្បត្តិឧបករណ៍បំពងសម្លេងជំនាន់មុនដែលមានបាសបំពងសម្លេងតែមួយគ្រាប់ ឧបករណ៍បំពងសម្លេងភ្លោះរបស់ realme 7 Pro ផ្តល់សម្លេងបែបស្តេរ៉េអូ ខាងឆ្វេងនិងខាងស្តាំ ដូច្នេះសំឡេងបង្ហាញពីអារម្មណ៍នៃចន្លោះខាងឆ្វេងនិងខាងស្តាំ ដែលអាចទទួលបានអារម្មណ៍ស្តេរ៉េអូពិតប្រាកដដោយសម្លេងកាន់តែពីរោះពេញហើយលឺកាន់តែខ្លាំង។ ដោយមានការបំពាក់បច្ចេកវិទ្យា Dolby Atmos សម្លេងរត់ប្រដេញគ្នា ក៏ត្រូវបានផ្លាស់ប្តូរឥតឈប់ឈរតាមនោះដែរ បង្កើតបានជាសម្លេងដែលពីរោះ ហើយទោះជាមិនមានកាសក៏អាចស្តាប់បានគុណភាពសំឡេងល្អបំផុតបានដែរ។

យើងអាចមើលឃើញថា realme ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាដ៏ពេញនិយម ស្មាតហ្វូន Number seires របស់ realme គឺមានការវិវត្តន៍ជាបន្តបន្ទាប់ ប្រកបដោយស្មារតីហ៊ានឆ្ពោះទៅមុខ និង នាំយកនូវបទពិសោធន៍បច្ចេកវិទ្យាដែលឈានមុខគេ និងកាន់តែលេចធ្លោដល់អ្នកប្រើប្រាស់វ័យក្មេង។ realme 7 Pro ដែលមានបំពាក់អេក្រង់ Samsung Super AMOLED នឹងមានការដាក់ប្រកាសជាផ្លូវការនៅថ្ងៃទី30ខែកញ្ញា តាមរយៈទូរទស្សន៍ហង្សមាស សូមរង់ចាំទស្សនាទាំងអស់គ្នា៕

News Source: news.sabay.com.kh
LATEST NEWS
Fierce Winds Topple Semi-Trucks! 🌪️ | In the Eye of the Storm | Discovery
Behind Bars: Osaka Prison, Japan | World’s Toughest Prisons | Free Documentary
Behind Bars: Renovación 1, Guatemala | World’s Toughest Prisons | Free Documentary
Captain Sig Collapses | Deadliest Catch | Discovery
How Millions of Quail Eggs Are Harvested
How 200,000 Tons of Raspberries Are Harvested
Quail Farm Harvesting Millions Of Quails, Eggs, And Processing In The Factory
Could this be the end for Andrew, the former prince? | 60 Minutes Australia
Women on Death Row | Free Documentary
How 250,000 Pineapples Are Harvested
MORE NEWS CLICK HERE...