រោគសញ្ញា ជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) និងវិធានការការពារ

Posted By: RoogRog Robot | 28-Sep-2020 15:49:50

ជំងឺគ្រុនឈីក ជាជំងឺម្យ៉ាង ឆ្លងតាមរយៈមូសខ្លាញី។ មានរោគសញ្ញា ដូចខាងក្រោម ៖ ក្តៅខ្លួន លើសពី៣៨អង្សាសេ ឈឺក្បាល ឈឺខ្លួនប្រាណ សន្លាក់ដៃ ជើង និងមានចេញកន្ទួលក្រហម នៅលើដងខ្លួន ជាពិសេសនៅតាមចំហៀងខ្លួន។ អាការរៈបែបនេះ គឺមានភាពស្រដៀងទៅនឹងជំងឺគ្រុនឈាមដែរ។

ខាងក្រោមនេះជាវិធានការ ការពារជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) ៖

១. កម្ចាត់ដង្កូវទឹក នៅតាមកន្លែងដែលមានទឹកដក់ ដែលទុកចោលមិនប្រើប្រាស់ (ដូចជា សំបក កង់/ឡាន/ម៉ូតូ កំប៉ុង ត្រឡោកដូង កំប៉ុងកាហ្វេជ័រ) កប់ ដុតចោល ឬទុកដាក់អោយមានរបៀប កុំអោយមានតឹកដក់។

២. កាត់បន្ថយ ជម្រកសត្វមូស ដោយការរស់នៅស្អាត អនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ។ ពេលថ្ងៃ ស្លៀកសម្លៀកបំពាក់ ដៃវែងជើងវែង គេងក្នុងមុង ជាប្រចាំ (ពេលយប់) កុំអង្គុយលេងនៅទីងងឹត និងប្រើថ្នាំលាបការពារមូសខាំ (Repellent)។

៣. ករណីមានសញ្ញា ក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់ទៅរកសេវាពិនិត្យ និងព្យាបាល របស់រដ្ឋ(មណ្ឌលសុខភាព ឬមន្ទីពេទ្យរដ្ឋ) ដែលជិតផ្ទះលោកអ្នកបំផុត។ ចៀសវាង ការសាកល្បងព្យាបាល អ្នកជំងឺគ្រុនក្តៅភ្លាមៗ ដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺ ក្នុងសេវាឯកជន ដែលគ្មានសមត្ថភាព ផ្នែកជំងឺគ្រុនឈីក ឬគ្រុនឈាមនេះអោយសោះ។

៤. ត្រូវមានការបញ្ជូន និងព្យាបាល អោយបានទាន់ពេលវេលា ចំពោះអ្នកជំងឺគ្រុនឈីក ឬគ្រុនឈាម ដោយមិនទុកអោយមានការយឺតយ៉ាវឡើយ។

៥. ដាក់ចេញ នូវវិធានការ ជម្រុញការផ្សព្វផ្សាយ សារអប់រំសុខភាព ទប់ស្កាត់ការរាតត្បាត នៃជំងឺគ្រុនឈីក និងគ្រុនឈាម។

គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២៧ កញ្ញា ឆ្នាំ២០២០ ករណីសង្ស័យសរុប នៃជំងឺគ្រុនឈីក មានចំនួន ៥៩៩៨ នាក់ ដែលមកពីបណ្តារាជធានី ខេត្ត ចំនួន២១ខេត្ត ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ អ្នកជំងឺ ដែលឆ្លងជំងឺនេះ ត្រូវបានគេរកឃើញថា អ្នកជំងឺ ដែលជាមនុស្សពេញវ័យ និងកុមារតូចៗ ហើយក៏មានស្រ្តីមានផ្ទៃពោះ និងបុរសផងដែរ៕

ប្រភព៖ ក្រសួងសុខាភិបាល អត្ថបទ ៖​ Art

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...