Spurs នឹង​បើក​ទ្វារ​កីឡដ្ឋាន​ ១ពាន់​លាន​ដុល្លារ​ស្វាគមន៍ Chelsea ក្នុង​ពាន​ខារ៉ាបាវ

Posted By: RoogRog Robot | 25-Sep-2020 13:12:32

ក្លឹប​ Tottenham Hotspur ត្រូវ​បាន​រៀបចំ​ឲ្យ​ប៉ះ​ក្លឹប Chelsea សម្រាប់​ប្រកួត​ជុំ​ទី៤ ដោយ​រំលង​ជុំ​ទី៣ នៃ​ពាន​ខារ៉ាបាវ ឬ ពាន​លីគ​បាល់ទាត់​អង់គ្លេស EFL។

ការ​សម្រេច​ចិត្ត​បែប​នេះ​ធ្វើ​ឡើង​ ក្រោយ​ពេល​ដែល​ក្លឹប​ Orient ដែល​គ្រោង​នឹង​ប៉ះ​ Spurs នៅ​ជុំ​ទី៣ ប្រកាស​ដក​ខ្លួន​ចេញ​ ដោយសារ​តែ​មាន​កីឡាករ ២នាក់​ឆ្លង​ជំងឺ​កូវីដ-១៩។

Orient គ្រោង​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន ស្វាគមន៍​ក្លឹប Premier League សម្រាប់​ក្របខ័ណ្ឌ​ពាន EFL នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា កន្លង​ទៅ។

Chelsea ហាក់​បង្ហាញ​ទម្រង់​លេង​ឈុត​ធំ​របស់​ខ្លួន​នៅ EFL Cup ដោយ​បំបាក់​ក្លឹប​លីគ​លំដាប់​ទី២ ក្នុង​លទ្ធផល ៦-០៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...