កូនច្បងរបស់គ្រូបង្គោល Real Madrid លោក Zinedine Zidane ខ្សែបម្រើបារាំង Enzo Zidane រៀបចំខ្លួនផ្ទេរទៅកាន់ក្លឹបម៉ារ៉ុក Wydad Casablanca នេះបើតាមការបង្ហោះរបស់ភ្នាក់ងារកីឡាកររូបនេះ និងអតីតខ្សែការពារឆ្វេងឆ្នើមរបស់ Real Madrid លោក Roberto Carlos។
/5f6dd61e539f4_1601033700.jpg)
លោក Carlos បាននិយាយក្នុងវីដេអូមួយនៅបណ្ដាញ Twitter ដោយសង្ឃឹមថា ក្លឹបយក្សអាហ្វ្រិកមួយនេះព្រមទទួលកូនប្រុសច្បងរបស់ Zidane។
Wydad ជាក្លឹបធំមួយនៅអាហ្វ្រិក ដោយធ្លាប់គ្រងជើងឯកពានកំពូលប្រចាំទ្វីបអាហ្វ្រិក ២ដង ហើយក៏ជាក្លឹបជើងឯកប្រចាំប្រទេសម៉ារ៉ុកទៀតផង។
កូនប្រុសរបស់ Zidane ធ្លាប់លេងនៅ Real Madrid តាំងពីឈុតយុវជន រហូតដល់ឈុតធំ ប៉ុន្តែគេមិនមានសំណាងបង្ហាញខ្លួននៅក្នុងក្រុមធំរបស់អធិរាជសនោះទេ។ កីឡាករ ២៥ឆ្នាំរូបនេះ បានចេញពី Real ទៅ Alaves នៅឆ្នាំ២០១៧ លុះក្រោយមកទៅលេងនៅស្វីស ហើយក៏ទៅព័រទុយហ្គាល់ រួចត្រលប់មកអេស្ប៉ាញវិញ មុនពេលទៅលេងនៅម៉ារ៉ុកឆ្នាំនេះ៕
ប្រភព៖ Goal ប្រែសម្រួល៖ ហ៊ីម រស្មី
News Source: news.sabay.com.kh