Messi បន្ទោស​ Barca រឿង​លក់​ Suarez ចេញ​ទៅ​ឲ្យ​ Atletico

Posted By: RoogRog Robot | 25-Sep-2020 19:47:03

ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​និយាយ​បន្ទោស​ក្លឹប​ Barcelona​ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ មិន​គួរ​ណា​ក្លឹប​នេះបោះ​បង់​ខ្សែ​ប្រយុទ្ធ​ Luis Suarez បែបនេះសោះ​ គេ​មិន​សម​នឹង​ចាក​ចេញ​ទេ​។

Messi​ បាន​និយាយ​ថា​៖" ខ្ញុំ​ធ្លាប់​គិត​ពី​រឿង​ហ្នឹង​ដែរ​ ថា​ពេល​ណា​មួយ​​ពួក​គេ​នឹង​ធ្វើ​អញ្ចឹង​ដាក់​ Suarez ។ ពួក​យើង​ប្រាកដ​ជា​នឹក​គេ​ខ្លាំង​ណាស់​ ម្យ៉ាង​ទៀត​វា​ពិត​ជា​ពិបាក​ណាស់​នៅ​ពេល​ប៉ះ​គេ​ក្នុង​ប្រកួត​ ព្រោះ​ពួក​យើង​នេះ​ធ្លាប់​បាន​នៅ​ជា​មួយ​គេរាប់​ឆ្នាំ​ហើយ​ហ្នឹង​។ "

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​ថា​៖" គេ​ធ្លាប់​បាន​ជួយ​ដល់​ក្រុម​ច្រើន​ណាស់​ គេ​មិន​សាក​សម​នឹង​ត្រូវ​ខាង​ក្លឹប​ Barca បោះបង់​គេ​បែប​ហ្នឹង​ តែ​យ៉ាង​ណា​ជា​ការ​ពិត​ មក​ដល់​ដំណាក់កាល​នេះ​ហើយ​ វា​អត់​មាន​អី​ភ្ញាក់ផ្អើល​ដល់​ខ្ញុំ​ទៀត​ទេ​ នៅ​ពេល​ក្លឹប​នេះ​ ធ្វើ​អញ្ចឹង​ដាក់​កីឡាករ​។ "

គួរ​បញ្ជាក់​ផង​ដែរ​ថា​កាល​ពី​ពេល​ថ្មីៗ​នេះ​ Barca បាន​លក់​ Suarez ទៅ​ក្លឹប​ Atletico Madrid ក្នុង​តម្លៃ​ជាង​ ៧លាន​ដុល្លារ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
Inside the Maras: The Battle for Control in Guatemala City | Free Documentary
SNEAK PEEK: Warning signs ignored | 60 Minutes Australia
MORE NEWS CLICK HERE...