Pep ត្អូញត្អែរ​ថា Man City នៅ​សល់​កីឡាករ​ឈុត​ធំ​ពេញ​កម្លាំង​តែ ១៣នាក់​ទេ

Posted By: RoogRog Robot | 25-Sep-2020 18:20:39

អ្នក​ចាត់ការ​ក្លឹប Manchester City លោក Pep Guardiola បាន​និយាយ​ក្រោយ​ប្រកួត​ EFL Cup ប៉ះ​នឹង​ក្លឹប Bournemouth កាល​ពី​យប់​មិញ​នេះ​ថា កូន​ក្រុម​ឈុត​របស់​ខ្លួន​មាន​តែ​កីឡាករ ១៣នាក់​ទេ ដែល​អាច​លេង​បាន​។

លោក Guardiola បាន​លើកឡើង​ថា៖ " ជាមួយ​នឹង​ស្ថានការណ៍​ដែល​យើង​កំពុង​ជួប​ប្រទះ​នៅ​ពេល​នេះ យើង​នឹង​ត្រូវ​ការ​កីឡាករ​ឈុត​យុវជន​ច្រើន​នាក់​ហើយ។ យើង​មាន​តែ​កីឡាករ​ឈុត​ធំ ១៣នាក់​ទេ ដែល​អាច​លេង​បាន​ " ។

លោក​បាន​បន្ត​ថា៖ " ជាមួយ​នឹង​បញ្ហា​នៅ​តំបន់​ប្រយុទ្ធ យើង​នឹង​ផ្ដល់​ឱកាស​ឲ្យ​យុវជន​បាន​ច្រើន​ជាង​នេះ " ។

សូម​ជម្រាប​ជូន​ថា Manchester City បាន​ប្រើ​កីឡាករ​ក្មេង​ៗ​ ជា​ច្រើន​ក្នុង​ក្របខ័ណ្ឌ EFL ហើយ​ក្លឹប​នេះ​ទៀត​សោត​ បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ ក្រោយ​ពី​បាន​យក​ឈ្នះ Bournemouth ក្នុង​លទ្ធផល ២-១៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Jaw-Dropping Discoveries in Japan's Oceans | Shark Week (2024) | Discovery
The partnership that changed the world | 60 Minutes Australia
WHAT Is This Suspicious White Trailer For?... | Mystery at Blind Frog Ranch | Discovery
Closest Calls on Shark Week 🦈 🚩 | Discovery
Researching a Chaotic Shark Feeding Frenzy | Shark Week (2024) | Discovery
Billions Of Locusts Are Farmed And Harvested For Meat Each Year – Locust Processing In Factory
Millions Of Black Pigs Are Raised For Meat And Ham – Ham Processing Inside The Factory
SNEAK PEEK: Predators in the ranks | 60 Minutes Australia
Raskols: Inside the Merciless Gangs of Papua New Guinea | Free Documentary
Donald Trump vs Elon Musk: What does their fallout mean for the world? | 60 Minutes Australia
MORE NEWS CLICK HERE...