កំហុសប្រចាំថ្ងៃទាំង ៦ធ្វើឲ្យសក់អ្នកខូចជ្រុះពិបាកស្រោចស្រង់ និងដំណោះស្រាយ

Posted By: RoogRog Robot | 25-Sep-2020 17:38:11

សក់ជាផ្នែកសំខាន់មួយនៃភាពស្រស់ស្អាត និងទាក់ទាញពីអ្នកផងទាំងពួងមិនថា មនុស្សប្រុស ឬក៏មនុស្សស្រីទេ។ ការផ្លាស់ប្តូរម៉ូដសក់ ក៏ជាផ្នែកមួយដែលអាច ធ្វើឲ្យទម្រង់មុខអ្នកប្រែប្រួល និងមានភាពស្រស់ស្អាតមួយបែបទៀតដែរ។

នៅពេលដែលអ្នកព្យាយាមចង់បានការសរសើរ និងភាពទាក់ទាញពីអ្នកដទៃនោះ អ្នកអាច សាងកំហុសមួយចំនួន ដែលអ្នកគិតថាវាជារឿងធម្មតា តែបែរជាកំពុងតែបំផ្លាញសក់ខ្លួនឯងដោយទាំងមិនដឹងខ្លួន។ ទម្លាប់ទាំងនោះមានដូចជា ៖

1.ការលេងស្ទាយសក់ញឹកញាប់ពេក ៖ ដើម្បីលេងម៉ូដសក់បានស្អាត ជៀសមិនផុតពីត្រូវប្រើ ម៉ាស៊ីនកៀប,ម៉ាស៊ីនផ្លុំសក់ និងមូររួញ រួចបាច់ស្រ្ពាយឲ្យរឹង ជាប់ម៉ូដបានយូរ ។ ទាំងអស់នេះហើយ គឺសុទ្ធសឹងជាសកម្មភាពធ្វើឲ្យសក់ងាយខូច ប្រសិនបើអ្នកមិនមានរបៀបថែទាំត្រឹមត្រូវ។

2.ការកក់សក់រាល់ថ្ងៃ ៖ នៅពេលដែលអ្នកលេងស្ទាយសក់រាល់ថ្ងៃ អ្នកប្រាកដជាត្រូវកក់សក់រាល់ថ្ងៃ ដើម្បីផ្លាស់ប្តូរម៉ូដសក់នៅថ្ងៃស្អែក។ អ្នកគិតថាវាល្អ ដោយសារតែអ្នកបានកក់សក់រាល់ថ្ងៃហើយ តែការពិតអ្នកបានធ្វើឲ្យអ្នកកាន់តែខូច ដោយសារតែនៅពេលដែលអ្នកកក់សក់រាល់ថ្ងៃ បានធ្វើឲ្យសក់អ្នកស្ងួត គ្មានសំណើម នៅស្បែកក្បាល ដែលអាចធ្វើឲ្យងាយនឹងជ្រុះ។

3.គេងទាំងសក់សើម ៖ នៅពេលដែលអ្នកកក់សក់ពេលយប់រាល់ថ្ងៃ អ្នកប្រាកដជាខ្ជិលអង្គុយរងចាំឲ្យសក់ស្ងួត។ នៅពេលដែលអ្នកគេងទាំងសក់សើម វាអាចធ្វើឲ្យសក់អ្នកផ្អូម ឡើងអង្គែ និងងាយនឹងខូចសក់ផងដែរ។

4.បួងសក់ ៖ មនុស្សស្រីដែលបួងសក់ឡើង មានភាពស្រស់ស្អាតមួយបែប តែការដែល ឧស្សាហ៍បួងសក់ បានធ្វើឲ្យសក់នោះ ឆាប់បាក់ បែកចុង និងងាយជ្រុះសក់ផងដែរដោយសារសក់ជំពាក់គ្នា។

5.ប្រើផលិតផលខុស ឬ មិនត្រូវប្រភេទសក់ ៖ នៅពេលដែលអ្នកជ្រើសរើសសាប៊ូកក់សក់ខុសពីប្រភេទសក់ ឬស្បែកក្បាលរបស់អ្នក ប្រៀបបាននឹងអ្នកយកថ្នាំពុល មកដាក់នៅលើសក់អីចឹងដែរ។

6.កក់សក់មិនអស់ជាតិសាប៊ូ ៖ ច្រើនកើតលើអ្នកដែលខ្ចិលកក់សក់ខ្លួនឯង ឬ កក់សក់បែបប្រញាប់ៗ ដែលបណ្តាលឲ្យសក់ជ្រុះធ្ងន់ធ្ងរ ឡើងអង្គែ និងរមាស់ស្បែកក្បាល ។ សម្រាប់សក់ដែលលាបពណ៌ រឹតតែត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ ដោយគួរប្រើសាប៊ូបន្ទន់សក់រាល់ពេលកក់សក់ តែដាច់ខាតត្រូវលាងសម្អាតឲ្យជ្រះល្អផងដែរ ទើបមិនមានបញ្ហាជ្រុះសក់។

ដំណោះស្រាយដែលអាចជួយឲ្យសក់អ្នក ត្រលប់មកសភាពធម្មតា និងអាចទន់រលោងជាងមុននោះគឺ ៖

1.ស្ប៉ាសក់ ៖ អ្នកអាចសាកល្បងស្ប៉ាសក់មួយខែម្តងនៅតាមសាឡននានា ការធ្វើដូចនេះប្រៀបបាននឹងបញ្ចូលវីតាមីន និងសារធាតុដែលល្អចំពោះសក់ ទៅចិញ្ចឹមស្បែកក្បាល អាចធ្វើឲ្យសក់ដុះលឿន និងកែប្រែសក់ខូចឲ្យត្រលប់មកសភាពធម្មតាវិញ។

2.ផ្លាស់ប្តូរទម្លាប់លេងប្តូរស្ទាយសក់ និងកក់សក់ ៖ នៅពេលដែលអ្នកឈប់លេងម៉ូដសក់ កាត់បន្ថយការប្រើម៉ាស៊ីនកៀប,ម៉ាស៊ីនផ្លុំសក់ និងមូររួញ ពិសេសគឺជែលធ្វើឲ្យរឹងសក់ សុខភាពសក់អ្នកនឹងត្រលប់មកសភាពដើមបន្តិចម្តងៗ ហើយអ្នកក៏អាចផ្លាស់ប្តូរទម្លាប់ពីការកក់សក់រាល់ថ្ងៃ មកកក់ ២ ឬ ៣ដងក្នុង ១សប្តាហ៍ផងដែរ។ តែបើអ្នកមិនទម្លាប់ កក់សក់ ២ ថ្ងៃម្តង អ្នកអាចបន្តកក់សក់រាល់ថ្ងៃ តែគួរជ្រើសរើសសាប៊ូកក់សក់ឲ្យត្រឹមត្រូវ ដែលមិនធ្វើឲ្យស្បែកក្បាលអ្នកស្ងួតពេក ។

3.ជ្រើសរើសផលិតផលថែរក្សាត្រឹមត្រូវ ៖ នៅលើទីផ្សារយើងសព្វថ្ងៃ មានលក់សាប៊ូកក់សក់ជាច្រើនប្រភេទ ដែលត្រូវនឹងប្រភេទសក់ផ្សេងៗគ្នា ។ អ្នកគួរជ្រើសរើសសាប៊ូកក់សក់ឲ្យត្រូវនឹងប្រភេទសក់ និងស្បែកក្បាល ដូចជា សក់ក្រាស់ ឬ ស្តើង ឡើងប្រេង ឬ សក់លាបពណ៌ជាដើម។

លើសពីនេះ អ្នកត្រូវជ្រើសរើស ផលិតផលដែលមានស្លាកសញ្ញា ធានាគុណភាព មានការទទួលស្គាល់ស្របច្បាប់ត្រឹមត្រូវ ឲ្យប្រាកដថានឹងមិនមានសារជាតិគីមីនាំឲ្យប៉ះពាល់សុខភាព ឬ ប៉ះរបស់ក្លែងក្លាយ ឬគ្មានប្រសិទ្ធភាព។

ចង់បានសាប៊ូកក់ដែលមានច្រើនជម្រើសតាមប្រភេទសក់ អ្នកអាចសាកប្រើ សាប៊ូកក់សក់ SHARAN ដែលមានទទួលបានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មនៅកម្ពុជា ហើយក៏ជាសាប៊ូដែលអាចធ្វើឲ្យសក់អ្នកភ្លឺរលោង មានទម្ងន់ កាត់បន្ថយសក់ជ្រុះ ជួយបំបាត់អង្គែ និងសក់ឡើងប្រេង ជួយបណ្ដុះសក់ជួយព្យាបាលសក់ផុយ ស្រួយ ឆាប់ដាច់ និងបែកចុងផងដែរ។

SHARAN ជាផលិតផលថែទាំ និងព្យាបាលសរសៃសក់ ដែលមានដូចជា សាប៊ូកក់សក់ ក្រែមបន្ទន់សក់ ថ្នាំអប់សក់ និងសេរ៉ូម ដោយវត្ថុធាតុដើមចម្រាញ់ពី ប្រេងដើមតែ (Tea Tree Oil) និង កូឡាជែនទឹកឃ្មុំធម្មជាតិ (Honey Collagen)។

មិនថាមនុស្សប្រុស ឬក៏មនុស្សស្រីដែលមានបញ្ហាសក់ធ្ងន់ធ្ងរ ដូចជា សក់ជ្រុះខ្លាំង សក់ឆក សក់បែកចុង អាចជ្រើសរើសប្រើឈុតថែរក្សា និងព្យាបាល SHARAN នោះរាល់បញ្ហាទាំងអស់នឹងត្រូវបានកម្ចាត់ ហើយសក់ប្រែមកស្រស់ស្អាតរលោងដូចសរសៃសូត្រ និងបណ្ដុះកូនសក់លឿនថែមទៀត។

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងទៅកាន់ ៖

ទីតាំង៖ No 4A, St.110, Sangkat Tuek Thla, Khan Sen Sok, Phnom Penh

ហ្វេសប៊ុកផេក ៖ nananunanitt

លេខទូរស័ព្ទ ៖ 088 998 8887 / 096 887 7977 ៕

សុភារម្យ

News Source: news.sabay.com.kh
LATEST NEWS
Shock discovery that violent husband is a repeat offender | 60 Minutes Australia
Team Brazil Has Hunter Blood | Naked And Afraid: Global Showdown | Discovery
Border Megacity: The World’s Busiest Land Crossing | Free Documentary
Fighting for one's right to know about a partner's violent past | Extra Minutes
Cleo Smith: 5 years after traumatic abduction | 60 Minutes Australia
Should women be warned if their partner has a violent past? | 60 Minutes Australia
The terrifying moment a stalker stabbed his former date | 60 Minutes Australia
Earth Untold: Ethiopia | Hidden Tales from Africa’s Ancient Kingdom | Free Documentary
The World's Biggest Sharks 🦈 | Shark Week | Discovery
MORE NEWS CLICK HERE...