វិបត្ដិ​សេដ្ឋកិច្ច Barcelona ​ពិបាក​ទិញ Depay ​ទោះ​តម្លៃ​ត្រឹម​២៨​លាន​ផោន​

Posted By: RoogRog Robot | 16-Sep-2020 17:34:01

​ប្រធាន​ក្លឹប Lyon ​បាន​អះអាង​ថា​ក្រុម FC Barcelona ​កំពុង​ពិបាក​ក្នុង​ការ​ស្វែង​រក​ប្រាក់​២៨​លាន​ផោន ដើម្បី​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ Memphis Depay ​ណាស់ ​ខណៈ​ដែល​កីឡាករ​មិន​ទាន់​លក់​ចេញ​ផង​នោះ។

​លោក Ronald Koeman ​មើល​ឃើញ​ថា​ក្រុម​អ្នក​មាន​បុណ្យ​បច្ចុប្បន្ន​ខ្វះ​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់។ ​លោក​ចង់​បាន Depay ​សញ្ជាតិ​ហុល្លង់​មក​រួម​ក្រុម​នា​រដូវ​កាល​នេះ ​ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​ឡើង​វិញ។ ​តែ​បញ្ហា​ប្រាក់​គឺ​ជា​កត្តា​ធំ​សម្រាប់​ការ​ផ្ទេរ​នេះ ​ត្បិត​អី​ក្រុម​អ្នក​មាន​បុណ្យ​រង​ផល​ប៉ះ​ពាល់​ខ្លះ​ដោយសារ​តែ​វិបត្តិ Covid-19 ​។ ​

​បើ​តាម​ប្រធាន​ក្លឹប Lyon ​បាន​អះអាង​ថា​ម្ចាស់​ក្លឹប Barcelona ​ផ្ទាល់​បាន​ប្រាប់​លោក​ថា​ពួកគេ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ Depay ​ឡើយ។ ក្រុម​អ្នក​មាន​បុណ្យ​ពេល​នេះ ​កំពុង​​ស្វះស្វែង​រក​វិធី​ដើម្បី​បន្ថយ​ចំណាយ ​ព្រោះ​បញ្ហា Covid-19 ​បាន​ធ្វើ​ឱ្យ​ក្លឹប​ខាត​ប្រាក់​យ៉ាង​ច្រើន។ ​ការ​ទិញ​យក Depay ​តម្លៃ​២៨​លាន​ផោន​កើត​ឡើង​បាន ​លុះ​ត្រា​តែ​ពួកគេ​អាច​លក់​កីឡាករ​ណា​ម្នាក់​ចេញ​ក្នុង​តម្លៃ​សមរម្យ​ដែរ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

News Source: news.sabay.com.kh
LATEST NEWS
Moonshine Mayhem: Season 14's Recap | Moonshiners | Discovery
Missing 4-Year-Old: The Gus Lamont Case Explained | The Brief
Inside a Billion Dollar Cherry Factory: Amazing Jam Production Line
INSIDE A BILLION DOLLAR MEGA FACTORY: Making 100,000 Authentic New York Bagels Every Single Day
Giant Cedar Falls! 🌲 | The Last Woodsmen | Discovery
Silicon Valley whistleblower explains "brain rot" | 60 Minutes Australia
Gold Beneath the Ice | Bering Sea Gold | Discovery
The Truth Behind $10,000 Leopard Skins: The Untold Crafting Process 🐆
Confronting an allegedly negligent oral surgeon | 60 Minutes Australia
MORE NEWS CLICK HERE...