សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ៖​ របប​អាហារ​គឺ​សំខាន់​ណាស់​ និង​គ្រប់គ្រង​បាន​ ១០០%​

Posted By: RoogRog Robot | 16-Sep-2020 08:20:07

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ ថា​របប​អាហារ​​កីឡាករ​ កីឡា​ការិនី ​របស់​លោក​គឺ​មាន​សារសំខាន់​ណាស់​ មិន​ចេះ​តែ​ញុំ​នោះ​ទេ​បច្ចុប្បន្ន​សហព័ន្ធ​គ្រប់គ្រង​រឿង​នេះ​បាន​ ១០០%​ តែ​ម្ដង។​

លោក ណយ​ ផាន់ណា

លោក​ ណយ​ ផាន់ណា​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ កីឡា​ការិនី​ឈុត​ធំ​ និង​ថ្នាល​បច្ចុប្បន្ន​នេះ​ស្នាក់​នៅ​ ហូប​ចុក​នៅ​ហ្នឹង​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​នេះ​តែ​ម្ដង។​ ពោល​មាន​លោក​គ្រូ​ អ្នក​គ្រូ​ជំនួយ​ចាំ​នៅ​មើល​គ្រប់​ពេលវេលា​ ជា​ពិសេស​វិន័យ​ត្រូវ​អនុវត្ត​បាន​ល្អ​ជា​និច្ច។​ ងាក​និយាយ​ពី​របប​អាហារ​ និង​ការ​ថែរក្សា​រាងកាយ​វិញ​ គ្រូ​ជំនាញ​ខាង​កាយសម្ព័ន្ធ​ខាង​លើ​នេះ​បាន​បញ្ជាក់​ថា​ សម្រាប់​ក្រុម​កីឡាករ​ កីឡា​ការិនី​របស់​លោក​អនុវត្ត​បាន​ ១០០%​ ទៅ​តាម​បច្ចេកទេស​ហូបចុក​ត្រឹមត្រូវ​តាម​លក្ខណៈ​ស្តង់ដារ​កីឡា​ព្រោះ​មាន​អ្នក​ចាំ​ធ្វើ​ឲ្យ​ជា​ស្រេច។​

កីឡាករកាយសម្ព័ន្ធ

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ទៀត​ថា​ កីឡាករ​ត្រូវ​ញុំ​អាហារ​មាន​ប្រូតេអ៊ីន​យ៉ាង​ណា​ខ្លះ ​ត្រូវ​ញុំ​បរិមាណ​ប៉ុន្មាន​មាន​កម្លាំង​គ្រប់គ្រាន់​ហ្វឹកហាត់ ​ត្រូវ​ជៀសវាង​អាហារ​ប្រភេទ​ណា​ដែល​ប៉ះ​ដល់​ការ​ហ្វឹកហាត់​ ឬ​រាងកាយ​ជា​ដើម។​ ចំណុច​ទាំង​នេះ​សហព័ន្ធ​របស់​លោក​បាន​គ្រប់គ្រង​ល្អ​មិន​បណ្ដោយ​កីឡាករ​នោះ​ទេ។​

កីឡាករកាយសម្ព័ន្ធ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​គឺ​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ ជា​ប្រធាន​ និង​លោក​ ណយ​ ផាន់ណា​ ជា​អគ្គលេខាធិការ។ ​កីឡា​មួយ​នេះ​គឺ​ត្រូវ​ការ​ការ​ព្យាយាម​បំផុត​ និង​ប្រើ​ពេល​វេលា​យូរ​ឆ្នាំ​ណាស់​ទម្រាំ​ឲ្យ​ផល​មក​វិញ​ ខណៈ​ការ​ហ្វឹកហាត់​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​មែនទែន៕​

កីឡាករកាយសម្ព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

News Source: news.sabay.com.kh
LATEST NEWS
Jaw-Dropping Discoveries in Japan's Oceans | Shark Week (2024) | Discovery
The partnership that changed the world | 60 Minutes Australia
WHAT Is This Suspicious White Trailer For?... | Mystery at Blind Frog Ranch | Discovery
Closest Calls on Shark Week 🦈 🚩 | Discovery
Researching a Chaotic Shark Feeding Frenzy | Shark Week (2024) | Discovery
Billions Of Locusts Are Farmed And Harvested For Meat Each Year – Locust Processing In Factory
Millions Of Black Pigs Are Raised For Meat And Ham – Ham Processing Inside The Factory
SNEAK PEEK: Predators in the ranks | 60 Minutes Australia
Raskols: Inside the Merciless Gangs of Papua New Guinea | Free Documentary
Donald Trump vs Elon Musk: What does their fallout mean for the world? | 60 Minutes Australia
MORE NEWS CLICK HERE...