រដូវភ្ជុំគួរធ្វើបុណ្យដោយភាពឆ្លាតវៃ ចាយតិចតែបានបុណ្យច្រើន សម្រាប់អ្នកអត់សូវធូរធា

Posted By: RoogRog Robot | 16-Sep-2020 11:57:23

ជាទូទៅក្នុង​រដូវបុណ្យ​ភ្ជុំបិណ្ឌ​ ពេលដែលអ្នកទៅដល់ទីវត្តអារាម អ្នកប្រាកដជាបានឃើញក្មេងៗ និងចាស់ៗមួយចំនួនដែលកំពុងតែខ្វះខាត អង្គុយរង់ចាំការចែករំលែកទានកុសល ។ ទិដ្ឋភាពទាំងនោះ វាពិតជាពិបាកមើលនឹងភ្នែក ដែលធ្វើឲ្យអ្នកចង់ជូនថវិកាមួយចំនួនទៅកាន់ពួកគេ តែបើសិនជាអ្នកមិនបានគិតគូរត្រៀមទុកជាមុនឲ្យល្អ​ទេ អ្នកអាច​នឹង​ចំណាយអស់ពីខ្លួនមិនខាន។

ការ​ធ្វើបុណ្យតិច ឬ ច្រើនមិនសំខាន់ អ្វីដែលសំខាន់ គឺសន្ធារជ្រះថ្លា មិន​ក្តៅ​ក្រហាយ​ដល់​ខ្លួន​ឯង និងមនុស្ស​ជុំវិញខ្លួន។ ដូច្នេះ ប្រសិនបើអ្នកមានជីវភាពមិនសូវធូរធារ តែមានចិត្តចង់ធ្វើបុណ្យ អ្នកក៏អាចធ្វើ​បាន​តាមវិធី ដូចខាងក្រោម ៖

១. ប្តូរប្រាក់ទៅជាក្រដាសរាយ ៖ ប្រសិនបើអ្នកមានថវិកាស្តួច​ស្តើង តែអ្នកចង់ជួយ​លុយទៅជនក្រីក្រ អ្នកអាចប្តូរប្រាក់ទៅក្រដាស ៥០០រៀល សម្រាប់ក្មេងៗ និងក្រដាស ៥០០០ រៀល សម្រាប់ចាស់ៗ នោះអ្នកនឹងអាចជូនទៅមនុស្សច្រើន ដែលកំពុងខ្វះខាត។

២. ជួយរៀបចំចង្ហាន់សម្រាប់ព្រះសង្ឃ ៖ ការធ្វើបុណ្យមិនប្រាកដថាត្រូវចំណាយលុយទេ ការជួយចំណែកក្នុងការរៀបចំចង្ហាន់ឲ្យមានសណ្ដាប់ធ្នាប់ ក៏បានបុណ្យច្រើនដែរ ព្រោះការងារដែលអ្នកបានធ្វើនេះ គឺចេញពីទឺក​ចិត្តអ្នកពិតប្រាកដមែន។

៣. ជួយបោសសម្អាតបរិវេណវត្ត ៖ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ មានមនុស្សម្នាជាច្រើនទៅវត្តអារាម ព្រមទាំងអ្នកលក់នំចំណីមួយចំនួន ដែល​ជៀសមិនផុតពីអាចមានការបន្សល់ទុកសំរាម ។ ការ​ជួយបោសសម្អាតទីធ្លាវត្ត ក៏ជ​ាទឹកចិត្ត​ បានជួយរំលែកការងាររបស់ព្រះសង្ឃមួយចំណែក ព្រមទាំងទទួលបានបុណ្យផង​ដែរ។

៤. ជួយលាងចាន ៖ បន្ទាប់ពីបានជួយរៀបចង្ហាន់លោក បោសសម្អាតរួចរាល់ហើយ ដល់ពេលដែលអ្នកត្រូវលាងចាន ជាកិច្ចបង្ហើយហើយ។ ទង្វើដែលអ្នកបានចំណាយកម្លាំង ទៅជួយចេញពីចិត្តអ្នក វាអាចធ្វើឲ្យអ្នកបានបុណ្យច្រើនជាង អ្វីដែលបានចំណាយប្រាក់ទ្វេដង។

៥. ជួយ​យកអាសារ​ចាស់​ៗនៅវត្ត​ ៖ ក្នុង​រដូវភ្ជុំ​ មិនអត់ទេ​ចាស់ៗ ទៅវត្ត​ ដែលភាគច្រើនពួកគាត់ត្រូវ​ការ​ជំនួយ ដូចជ​ា ជួយ​ហុចទៀន ធូប អុជធូប ឬ ពិបាក​ដើរជាដើម ។ លើសពីនេះអ្នកក៏អាចជួយ​នាំផ្លូវ ចាស់​ៗ ទៅដាក់បិណ្ឌ ឬ ជួយមើលស្បែក និង​ជួយ​មើលថែរក្សា​រៀបរយផ្សេងៗជាច្រើនទៀតទៅតាមវិន័យ​របស់​វត្ត ដែលអ្នកក្រៅខ្លះអាចមិនដឹង។

លុយកាក់ គឺជាអ្វីដែលអ្នកខំប្រឹងរក និងសន្សំសំចៃ ទាំងយប់ទាំងថ្ងៃ ដើម្បីបានវាដោយនឿយហត់។ ប្រសិនបើអ្នកគិតថាការធ្វើបុណ្យត្រូវតែចំណាយប្រាក់ច្រើនទើបបានបុណ្យនោះ អ្នកប្រាកដជាបោសគូទខោ​ បន្ទាប់ពីត្រលប់មកពីភ្ជុំមិនខាន។ ការធ្វើបុណ្យមិនប្រាកដថាត្រូវចំណាយប្រាក់ច្រើនទើបធ្វើបានទេ ការចូលរួមចំណែកដូចដែលបានរៀបរាប់ខាងលើ អាចនឹងទទួលបានបុណ្យយ៉ាងច្រើន ឲ្យតែអ្នកធ្វើវាចេញ​​ពី​ចិត្តដោយ​ស្មោះ ​៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

សុភារម្យ

News Source: news.sabay.com.kh
LATEST NEWS
Fierce Winds Topple Semi-Trucks! 🌪️ | In the Eye of the Storm | Discovery
Behind Bars: Osaka Prison, Japan | World’s Toughest Prisons | Free Documentary
Behind Bars: Renovación 1, Guatemala | World’s Toughest Prisons | Free Documentary
Captain Sig Collapses | Deadliest Catch | Discovery
How Millions of Quail Eggs Are Harvested
How 200,000 Tons of Raspberries Are Harvested
Quail Farm Harvesting Millions Of Quails, Eggs, And Processing In The Factory
Could this be the end for Andrew, the former prince? | 60 Minutes Australia
Women on Death Row | Free Documentary
How 250,000 Pineapples Are Harvested
MORE NEWS CLICK HERE...