បែក​ធ្លាយ​ពី​ឯកសារ​កុងត្រា​នៅ​ក្លឹប Real Madrid របស់ Lewandowski

Posted By: RoogRog Robot | 03-Aug-2020 21:00:52

កាល​ពី​ពេល​ថ្មីៗ​នេះ​ សារព័ត៌មាន​ប៉ូឡូញ Onet Sport បាន​បញ្ចេញ​ឯកសារ​កុងត្រា​ដែល​ក្លឹប Real Madrid ដាក់​ជូន​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​ Robert Lewandowski ចុះ​ហត្ថលេខា។

កុងត្រា​នោះ​ចុះ​កាលបរិច្ឆេទ​នៅ​ខែ​ធ្នូ ឆ្នាំ២០១៣ ហើយ​បង្ហាញ​លំអិត​ពី​រយៈពេល​កុងត្រា ប្រាក់​ឈ្នួល ប្រាក់​បន្ថែម និង​ប្រាក់​រង្វាន់​ផ្សេងៗ​ទៀត​ផង។ បើ​តាម​ការ​ទម្លាយ​នោះ Lewandowski នឹង​ទទួល​បាន​ប្រាក់ខែ​ចំនួន ១១លាន​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​កុងត្រា​មាន​សុពលភាព​ដល់​ខែ​មិថុនា ឆ្នាំ២០២០។

ក្នុង​កុងត្រា​នោះ​ដែរ Real Madrid ក៏​ដាក់​បម្រាម​ហាម​ Lewandowski មិន​ឲ្យ​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដូច​ជា​ ជិះ​ម៉ូតូ ជិះ​ម៉ូតូ​ទឹក ជិះ​ស្គី​ជា​ដើម។

យ៉ាងណាមិញ អំឡុង​ពេល​នោះ​ សាមី​ខ្លួន​បាន​យល់​ព្រម​ផ្ទាល់​មាត់​ជាមួយ​ក្លឹប Bayern Munich ទៅ​ហើយ ដែល​ធ្វើ​ឲ្យ​កុងត្រា​នោះ​ក្លាយ​ជា​កុងត្រា​ឥត​ហត្ថលេខា៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Moonshine Mayhem: Season 14's Recap | Moonshiners | Discovery
Missing 4-Year-Old: The Gus Lamont Case Explained | The Brief
Inside a Billion Dollar Cherry Factory: Amazing Jam Production Line
INSIDE A BILLION DOLLAR MEGA FACTORY: Making 100,000 Authentic New York Bagels Every Single Day
Giant Cedar Falls! 🌲 | The Last Woodsmen | Discovery
Silicon Valley whistleblower explains "brain rot" | 60 Minutes Australia
Gold Beneath the Ice | Bering Sea Gold | Discovery
The Truth Behind $10,000 Leopard Skins: The Untold Crafting Process 🐆
Confronting an allegedly negligent oral surgeon | 60 Minutes Australia
MORE NEWS CLICK HERE...