ទាំង Superlek និង Superbon សុទ្ធតែឈ្នះ លើគូប្រជែងដែលកំពុងឡើងខ្លាំងដូចគ្នា ក្នុងសង្វៀន ONE: NO SURRENDER កាលពីថ្ងៃទី៣១ ខែកក្កដា។ តើពួកគេ នឹងជួបកីឡាករណាទៀត ក្រោយជ័យជម្នះដ៏ត្រចះត្រចង់នេះ?
Superlek ទាត់ Panpayak (រូបភាព៖ ONE Championship)
Superbon ទាត់ Sitthichai (រូបភាព៖ ONE Championship)Superlek អាចឡើងទៅដណ្ដើមខ្សែក្រវាត់ពី Rodtang
Superlek អ្នកប្រដាល់មកពីក្លឹប Kiatmoo9 ខេត្តបុរីរម្យ ដែលចេះនិយាយខ្មែរប៉ៃឡាំៗ បានឈ្នះគូប្រជែងចាស់ Panpayak ក្នុងការប្រកួត Muay Thai ដោយពិន្ទុជាឯកច្ឆ័ន្ធ។ ការយកឈ្នះ Panpayak ដែលនៅ Rank លេខ១ ក្នុងប្រភេទទម្ងន់ Flyweight (មិនគិតម្ចាស់ខ្សែក្រវាត់) រួមទាំងកំណត់ត្រាមិនចាញ់សោះ ក្នុងសង្វៀន ONE នឹងនាំឲ្យ Superlek មានឱកាសឡើងប្រកួតដណ្ដើមខ្សែក្រវាត់ពី Rodtang ដែលជាមិត្តរួមក្លឹប Jitmuangnon របស់ Panpayak នាប្រកួតបន្ទាប់។ តើ Superlek ដែលជំនាញទាត់ អាចដណ្ដើមខ្សែក្រវាត់ពីអ្នកប្រដាល់ជំនាញ់ម៉ាត់ និងមុខរឹងដូចដែក Rodtang បានដែរទេ នាប្រកួតបន្ទាប់?
Superlek (ស្ដាំ) ឈ្នះ Panpayak (រូបភាព៖ ONE Championship)Superbon អាចប៉ះ Petrosyan
Superbon បានឈ្នះ Sitthichai ដែលជាគូសត្រូវចាស់ក្នុងពិភពគុន Kickboxing។ ជ័យជម្នះនេះ នឹងត្រួសត្រាយផ្លូវ Superbon ឲ្យប៉ះ Giorgio Petrosyan ដែលជាជើងឯក ONE Featherweight Kickboxing World Grand Prix។ តើ Superbon អាចតតាំងនឹងជើងចាស់ Kickboxing ដូច Petrosyan បានដែរឬអត់?
Superbon (ស្ដាំ) ឈ្នះ Sitthichai (រូបភាព៖ ONE Championshipចង់ដឹងថាការប្រកួតនឹងអាចកើតឡើងឬអត់ ហើយកើតឡើងនៅពេលណា កុំភ្លេចរង់ចាំតាមដានការប្រកួតរបស់ ONE Championship នាពេលខាងមុខ៕
អត្ថបទ៖ ឈិន មិថុនា
News Source: news.sabay.com.kh