ជំងឺកូវីដនៅរដ្ឋ Victoria ប្រទេសអូស្រាលី ធ្លាក់ចុះនៃការឆ្លង តែចំណាត់ការរឹតបន្ដឹងនៅតែមាន

Posted By: RoogRog Robot | 01-Aug-2020 08:17:42

រដ្ឋដែលមានប្រជាជនច្រើនបំផុតទី២ នៅអូស្ត្រាលីគឺ រដ្ឋ Victoria បានរាយការណ៍ថា មានការឆ្លងវីរុសថ្មីចំនួន៣៩៧ ករណី កាលពីថ្ងៃសៅរ៍ទី១ សីហា។ តួលេខនេះ ធ្លាក់ចុះជាងមួយភាគបី គិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន ប៉ុន្តែអាជ្ញាធរបាននិយាយថា ពួកគេកំពុងពិចារណាលើការរឹតបន្តឹងបន្ថែមទៀត ខណៈដែលចំនួននៅតែគួរឱ្យព្រួយបារម្ភ។

អភិបាលរដ្ឋ Victoria លោក Daniel Andrews បាននិយាយថា មនុស្ស៣ នាក់បានស្លាប់ ដោយសារកូវីដ-១៩ ក្នុងរយៈពេល២៤ ម៉ោងគិគិតមកដល់ព្រឹកថ្ងៃសៅរ៍នេះ។ ប្រការនេះនាំឱ្យការស្លាប់មនុស្សក្នុងរដ្ឋមួយនេះ មានកំណើនដល់១១៦នាក់ និងចំនួនសរុបរបស់អូស្រ្តាលីដល់ ២០១នាក់។

លោក Andrews បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយតាមទូរទស្សន៍ថា “ចំនួននេះគឺខ្ពស់ពេកហើយមានករណីកាន់តែកើនឡើងសម្រាប់ពួកយើងដើម្បីធ្វើអ្វីៗបន្ថែមទៀត”។

ប្រទេសអូស្រាលី មានឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៧,២៨២ នាក់ ក្នុងនោះមានអ្នកស្លាប់សរុបទូទាំងប្រទេស ២០១នាក់ គិតត្រឹមថ្ងៃសៅរិ៍ ទី១ ខែសីហា ឆ្នាំ២០២០នេះ៕

ប្រភព៖ CNA ប្រែសម្រួល៖ វិបុត្រ

News Source: news.sabay.com.kh
LATEST NEWS
Ultimate Summer adventures: From van life to extraordinary wildlife | 60 Minutes Anthology
What Happens Inside An Octopus Factory? The Full Production Line | 4K resolution
Surviving Antarctica | 60 Minutes Australia
Life in Antarctica: More than just ice and cute penguins | 60 Minutes Australia
CREEPIEST Moments of Season 10 | Expedition X | Discovery
Malaysia: The Whole of Asia in One Country | Free Documentary
One of the Best Preserved Ghost Towns in America | Expedition X | Discovery
Mass-Scale Pasta Production: Processing Tons of Spaghetti Per Hour Inside the Factory
Why Donald Trump is so desperate to claim Greenland | 60 Minutes Australia
Why Donald Trump is so desperate to claim Greenland | 60 Minutes Australia
MORE NEWS CLICK HERE...