Forte Life Assurance និង E-School Cambodia ចុះ MoU ដើម្បីផ្ដល់ការធានារ៉ាប់រងអាយុជីវិតដល់សិស្ស Online ១៥,០០០នាក់

Posted By: RoogRog Robot | 01-Aug-2020 15:58:14

ក្នុងដំណាក់កាលដំបូង ដើម្បីផ្ដល់ការធានារ៉ាប់រងអាយុជីវិត និងសុខុមាលភាព ដល់សិស្សនិស្សិតចំនួន ១៥,០០០នាក់ ដែលកំពុងរៀន Online តាមរយៈ E-School Cambodia ក្រុមហ៊ុនធានារ៉ាប់រង Forte Life Assurance និងសាលា Online មួយនេះបានចុះអនុសារណៈយោគយល់គ្នា (MoU) មួយ កាលពីថ្ងៃទី ៣១ កក្កដា ២០២០ នេះ។

អនុសារណៈយោគយល់គ្នារវាង Forte Life Assurance និង E-School Cambodia ធ្វើឡើងក្នុងខ្លឹមសារដើម្បី <<ផ្ដល់ការធានារ៉ាប់រងអាយុជីវិតទំពាំងស្នងឫស្សីនៅកម្ពុជា>> ដែលបញ្ជាក់ឲ្យឃើញថា ក្នុងដំណាក់កាលកំពុងជួបការលំបាក ប្រឈមនឹងបញ្ហារីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុនទាំងពីរ បានយកចិត្តទុកដាក់ចូលរួមចំណែកដោះស្រាយបញ្ហានេះបានមួយផ្នែក។

លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Forte Life Assurance លើកឡើងថា <<តាមរយៈអនុសារណៈយោគយល់គ្នានេះ គឺធានាដល់សិស្សនិស្សិតនូវ សុវត្ថិភាពក្នុងពេលសិក្សា និរន្តរភាពនៃការសិក្សា និងជំរុញឲ្យមានគម្លាតសង្គម ដើម្បីការពារសុខភាពពីជំងឺកូវីដ-១៩។>>

ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់នៃ E-School Cambodia ប្រាប់ថា Forte Life Assurance ធានារ៉ាប់រងលើអាយុជីវិត និងនិរន្តរភាពនៃការសិក្សា E-School Cambodia ធានាលើ ប្រសិទ្ធភាពនៃការបង្រៀន និងរៀន ដោយមានគ្រូដែលមានវិជ្ជាជីវៈ និងបទពិសោធន៍ សិស្សរៀនតាម Online រៀនដោយពេញចិត្ត ស្មើភាពគ្នា និងរៀនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា។

លោកបញ្ជាក់ថា <<ក្នុងកាលៈទេសៈកូវីដ-១៩ សាលារបស់លោកនឹងប្រឹងប្រែងជួយវិស័យអប់រំឲ្យដើរទៅមុខដោយរលូន និងជោគជ័យ។ ស្ថានភាពនេះ នឹងធូរស្រាលឡើងវិញ ហើយសិស្សនិស្សិតអាចចូលរៀននៅក្នុងសាលាធម្មតា E-School Cambodia ក៏មិនមានទិសដៅដើម្បីប្រជែងនឹងវិស័យអប់រំរបស់រដ្ឋនោះទេ ផ្ទុយមកវិញសាលា Online នឹងដើរតួនាទីជាអ្នកបំពេញបន្ថែមនូវចំណុចខ្វះខាត និងតម្រូវការរបស់សិស្សនិស្សិត ឲ្យកាន់តែប្រសើរឡើង>>៕

News Source: news.sabay.com.kh
LATEST NEWS
World's Most Remote Village: Growing Up in the Himalayas | Free Documentary
Woman murdered by boyfriend in best friend's house | 60 Minutes Australia
SNEAK PEEK: Hero or traitor? | 60 Minutes Australia
Making Apple Pie Moonshine | Moonshiners | Discovery Channel
Woman who can remember almost every moment of her life | 60 Minutes Australia
Leech Farming Technique - How Chinese Farm and Consume Billions of Leech - Leech Processing
The death-defying sport of climbing frozen waterfalls | 60 Minutes Australia
Flight goes horribly wrong when plane engine explodes mid-air | 60 Minutes Australia
Woman takes Hillsong megachurch to court over indecent assault | 60 Minutes Australia
Cultural Clash in the Jungle | Naked and Afraid | Discovery
MORE NEWS CLICK HERE...