អ្នកប្រដាល់ថៃ១រូប ដែលធ្លាប់​វាយ​ប៉ាក់គីអៅ ឲ្យសន្លប់!

Posted By: RoogRog Robot | 01-Aug-2020 13:51:16

Manny Pacquiao គឺជាកំពូល​អ្នកប្រដាល់អាជីព​មួយរូប ដែលជាម្ចាស់​​កំណត់ត្រា​ "អ្នកប្រដាល់ដែលឈ្នះខ្សែក្រវាត់​ច្រើន​ប្រភេទ​ទម្ងន់​ជាងគេ (៨ប្រភេទទម្ងន់)" របស់ Guinness។ អ្នកប្រដាល់​ហ្វីលីពីន វ័យ៤១ឆ្នាំ ធ្លាប់ឆ្លងកាត់ការប្រកួតអាជីព ៧១ដង ឈ្នះ ៦២ ស្មើ២ និងចាញ់ ៧។ ក្នុង​ចំណោម​បរាជ័យ​ទាំង ៧ដង​នោះ មានចាញ់ដោយពិន្ទុ ៤ដង និងចាញ់ដោយសន្លប់ ៣ដង។ ក្នុងចំណោម​អ្នកប្រដាល់ ៣នាក់​ដែល​វាយប៉ាក់គីអៅ ឲ្យសន្លប់ ក៏មាន​អតីតអ្នកប្រដាល់ថៃ Medgoen Singsurat ផងដែរ។

Medgoen Singsurat បាន​វាយប៉ាក់គីអៅ ឲ្យសន្លប់ក្នុងទឹកទី៣ ក្នុងការប្រកួត​កាលពីខែឧសភា ឆ្នាំ២០០០ នៅ​ខេត្ត Udon Thani ប្រទេស​ថៃ ក្នុង​ស្ថាប័ន WBC។

ជ័យជម្នះពេលនោះ ធ្វើឲ្យ Sangsurat គ្រងខ្សែក្រវាត់ WBC ទម្ងន់ Flyweight។ យ៉ាងណាក្ដី បច្ចុប្បន្ន អ្នកប្រដាល់​មកពីខេត្ត​រ៉យអេត ប្រទេសថៃ​រូបនេះ បានចូលនិវត្តន៍បាត់ទៅហើយ ពោលគឺតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ក្រោយឆ្លងកាត់ការប្រកួត ៨០ដង (ឈ្នះ ៧៤ ចាញ់ ៦)។

ចំណែក​អ្នកប្រដាល់២រូប​ទៀត ដែល​អាច​វាយ​ប៉ាក់គីអៅ ឲ្យសន្លប់ដែរនោះ គឺ Rustico Torrecampo (ផ្ដួលប៉ាក់គីអៅ ទឹកទី៣ កាលពីឆ្នាំ១៩៩៦) និងJuan Manuel Márquez (ផ្ដួលប៉ាក់គីអៅ ឲ្យសន្លប់ទឹកទី៦ កាលពីឆ្នាំ ២០១២)។

ចង់ដឹងថា ប៉ាក់គីអៅ សន្លប់ដោយសារ Singsurat យ៉ាងណានោះ សូមទស្សនា​វីដេអូខាងក្រោម៖

ចុចអាន៖ ដឹងឬអត់? ប៉ាក់គីអៅ ជា​ម្ចាស់​កំណត់ត្រា ១ ក្នុង​សៀវភៅ​ Guinness World Record

News Source: news.sabay.com.kh
LATEST NEWS
Moonshine Mayhem: Season 14's Recap | Moonshiners | Discovery
Missing 4-Year-Old: The Gus Lamont Case Explained | The Brief
Inside a Billion Dollar Cherry Factory: Amazing Jam Production Line
INSIDE A BILLION DOLLAR MEGA FACTORY: Making 100,000 Authentic New York Bagels Every Single Day
Giant Cedar Falls! 🌲 | The Last Woodsmen | Discovery
Silicon Valley whistleblower explains "brain rot" | 60 Minutes Australia
Gold Beneath the Ice | Bering Sea Gold | Discovery
The Truth Behind $10,000 Leopard Skins: The Untold Crafting Process 🐆
Confronting an allegedly negligent oral surgeon | 60 Minutes Australia
MORE NEWS CLICK HERE...