លម្អិតពីកម្មវិធីមហារង្វាន់ថ្មីទើបចេញ ចាប់អារម្មណ៍អាចសាកប្រមាញ់បាន

Posted By: RoogRog Robot | 01-Aug-2020 12:34:02

កម្មវិធី​ប្រម៉ូសិន​ពិសេស​នេះ រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ដែល​បាន​គាំទ្រ​ និងជាវ​ស្រាបៀរ Black Panther ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។ ស្រាបៀរ Black Panther មាន​រសជាតិ​ឆ្ងាញ់ ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​ថាមពល​ខ្លាំង និង​អារម្មណ៍​ស្វា​ហាប់​ក្នុង​ការ​ប្រមាញ់​មហា​រង្វាន់​នេះ​។

ដូច្នេះ​ប្រសិន​បើ​លោក​អ្នក​កំពុង​ស្វែង​រក​បទ​ពិសោធន៍​កាន់​តែ​ខ្លាំង និង​មាន​ឆន្ទៈ​ស្វែង​រក​មហា​រង្វាន់​ធំ យើង​សូម​អញ្ជើញ​លោក​អ្នក​ឱ្យ​ចូល​រួម​ក្នុង​កម្មវិធី​សប្បាយ​ៗ​ ក្នុង​ការ​ប្រមាញ់​រក​មហា​រង្វាន់​ធំ ដោយ​គ្រាន់​តែ​គាស់ និង​ពិនិត្យ​មើល​ក្នុង​ក្រវិល​កំប៉ុង ដែល​អាច​មាន​រង្វាន់​ជាច្រើន​សន្ធឹក​សន្ធាប់​ដូច​ខាង​ក្រោម​៖

រង្វាន់ធម្មតា ៖

រង្វាន់ស្រាបៀរ Black Panther 330ml មួយ (១) កំប៉ុងរង្វាន់សាច់ប្រាក់ ប្រាំពាន់រៀល (5,000 រៀល)រង្វាន់សាច់ប្រាក់ មួយម៉ឺនរៀល (10,000 រៀល)រង្វាន់សាច់ប្រាក់ មួយសែនរៀល (100,000 រៀល)

រង្វាន់ពិសេស ៖

​​​​​​​​​​រង្វាន់សាច់ប្រាក់ ពីរលានរៀល (២,០០០,០០០ រៀល) - (ចំនួន ១០០ រង្វាន់)រង្វាន់ម៉ូតូ Honda Dream 125CC ឆ្នាំ 2020 - (ចំនួន ៣០ រង្វាន់)រង្វាន់ទូរស័ព្ទ Iphone 11 Pro (ទំហំ 256GB ពណ៌ខ្មៅ)- (ចំនួន ៣០ រង្វាន់)

​រង្វាន់ធំ ៖

រថយន្តភីកអាប់ Mazda BT-50 Pick-Up Truck កម្លាំងម៉ាស៊ីន 3.2L ឆ្នាំ២០២០ (ចំនួន​ពីរ​រង្វាន់)ឮ

ចំពោះ​រង្វាន់​ធម្មតា​ខាង​លើ លោក​អ្នក​អាច​បើក​រង្វាន់​ទាំង​នេះ​ដោយ​គ្រាន់​តែ​បង្ហាញ​ក្រវិល កំប៉ុង Black Panther ដែល​ត្រូវ​រង្វាន់​នោះ នៅ​ហាង ឬ​ដេប៉ូ​ចែក​ចាយ​ណា​មួយ​ដែល​ចូល​រួម​ក្នុង​កម្មវិធី​ប្រម៉ូសិន​ពិសេស​នេះ។

អតិថិជន​ដែល​ត្រូវ​រង្វាន់​ពិសេស និង​រង្វាន់​ធំ ត្រូវ​រក្សា​ក្រវិល​កំប៉ុង និង​សំបក​កំប៉ុង​ដែល​ត្រូវ​រង្វាន់ ហើយ​ទូរស័ព្ទ​ទៅ​លេខ ៖ 1-800-2088 ដើម្បី​បើក​រង្វាន់​ទាំង​នេះ។ អ្នក​ឈ្នះ​រង្វាន់​បន្ទាប់​អាច​ជា​រូប​អ្នក! រង្វាន់​ជាច្រើន​សន្ធឹក​សន្ធាប់​កំពុង​រង់ចាំ​លោក​​អ្នក។

សូម​រួស​រាន់​ជាវ​ស្រាបៀរ Black Panther ដើម្បី​ទទួល​បាន​អារម្មណ៍​ថា​មាន​ថាមពល​ខ្លាំង ដើម្បី​ប្រមាញ់​មហា​រង្វាន់!

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ គេហទំព័រ www.facebook.com/blackpanthercambodia ហើយចុច Like ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ។

កម្មវិធី​ប្រម៉ូសិន​ពិសេស​អស្ចារ្យ​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ ២០២០។

បើ​ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើក​បរ៕

ណារីតា

News Source: news.sabay.com.kh
LATEST NEWS
Downhill Rollin’ at Rednecks | Mud Madness | Discovery
Inside North Korea: Mass Games
Navigating Mental Struggles at Sea | Deadliest Catch | Discovery
Can The Team Set Francis Free From Her Curse? | Ghost Adventures: House Calls | Discovery
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
SNEAK PEEK: Inside the viral Willy Wonka disaster | 60 Minutes Australia
Family say saint saved little girl's life after two car accidents | 60 Minutes Australia
SNEAK PEEK: Warning signs ignored | 60 Minutes Australia
The Best KO Moments on BattleBots | Discovery
The island nation disappearing underwater | 60 Minutes Australia
MORE NEWS CLICK HERE...