សាន​ សៅយ៉ាន់៖​ គិត​ថា​ អេលីត​ ចំរើន​ ៦០%​ ឈ្នះ​ វ៉ាន់​ វឿន​ ស្ពាយ​ខ្សែក្រវាត់​មាស

Posted By: RoogRog Robot | 30-Jun-2020 16:25:14

អតីត​អ្នក​លេង​កែង​រួស​ សាន​ សៅយ៉ាន់​ គិត​ថា​កីឡាករ​ អេលីត​ ចំរើន​ មាន​សង្ឃឹម​រហូត​ដល់​ ៦០%​ ឈ្នះ​លើ​ វ៉ាន់​ វឿន​ នា​ជំនួប​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ សប្ដាហ៍​នេះ​របស់​ PNN។​

រូបភាពលើ​ផេក PNN

លោក​ សាន​ សៅយ៉ាន់​ បាន​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ដឹង​ថា​ ចំពោះ​ទស្សនៈ​ផ្ទាល់​ខ្លួន​របស់​លោក​បាន​គិត​តាំង​ពី​ដើម​មក​ម្ល៉េះ​ថា​ អេលីត​ ចំរើន​ អាច​នឹង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ ហើយ​ម្នាក់​ទៀត​នោះ​អាច​ជា​ ប៊ុន​ សុធា​ ប៉ុន្តែ​យ៉ាង​ណា​ពួកគេ​បាន​ជួប​ក៏​ដូច​ជា​ទម្លាក់​គ្នា​មុន​​វគ្គ​នេះ​បាត់​ទៅ​ហើយ។​

រូបភាពលើ​ផេក PNN

ងាក​មក​មើល​វគ្គ​ផ្ដាច់ព្រ័ត្រ​សប្ដាហ៍​នេះ​រវាង​ វ៉ាន​ វឿន​ និង​ អេលីត​ ចំរើន​ គ្រូ​ប្រដាល់​ខាង​លើ​ជឿជាក់​ទៅ​លើ​សិស្ស​គុន​មក​ក្លឹប​ប៉ែនកាក់​ រហូត​ដល់​ទៅ​ ៦០%​ អាច​នឹង​ឈ្នះ​ការ​ប្រកួត​ដ៏​សំខាន់​មាន​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ​នេះ។​ ហេតុផល​ដែល​គិត​បែប​នេះ​ លោក​ សាន់​ សៅយ៉ាន់​ មើល​ឃើញ​ពី​សមត្ថភាព​ល្អ​របស់​ អេលីត​ ចំរើន​ គឺ​អាវុធ​ចេញ​ធ្ងន់​ និង​វែង​ជាង​ទៀត​ផង​ មួយ​វិញ​ទៀត​ការ​ប្រើ​កែង​ក៏​ល្អ​ដែរ។​ ម្យ៉ាង​ទៀត​នោះ​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ រូប​នេះ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​ច្រើន​រូប​រួច​មក​ហើយ​ ខណៈ​មួយ​ចំនួន​ជា​កីឡាករ​ធ្លាប់​ផ្ដួល​ វ៉ាន់​ រឿន​ ក៏​មាន​ដែរ។​ ប៉ុន្តែ​នេះ​ជា​ការ​ទស្សន៍ទាយ​មុន​នោះ​ទេ​ កីឡា​ប្រដាល់​មើល​មិន​ឃើញ​ឡើយ​បើ​ភ្លាត់​អាច​នឹង​ចាញ់​ភ្លាម​ក៏​មាន​ដែរ។​

រូបភាពលើ​ផេក PNN

រំលឹក​ដែរ​ថា ​កម្មវិធី​ប្រដាល់​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​របស់​សង្វៀន​ PNN បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​អាទិត្យ​ ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០២០​ នេះ​គឺ​ អេលីត​ ចំរើន​ ប៉ះ​ វ៉ាន់​ វឿន ។​ អ្នក​ឈ្នះ​នឹង​ទទួល​បាន​ខ្សែក្រវាត់​មាស​ ១គ្រឿង​ អម​ដោយ​ប្រាក់​រង្វាន់​ ១ម៉ឺន​ដុល្លារ​ (៤០​លានរៀល)​ ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​តទៅ ៕​

អត្ថបទ៖ នួន ស៊ីណា​

News Source: news.sabay.com.kh
LATEST NEWS
WHAT Is This Suspicious White Trailer For?... | Mystery at Blind Frog Ranch | Discovery
Closest Calls on Shark Week 🦈 🚩 | Discovery
Researching a Chaotic Shark Feeding Frenzy | Shark Week (2024) | Discovery
Billions Of Locusts Are Farmed And Harvested For Meat Each Year – Locust Processing In Factory
Millions Of Black Pigs Are Raised For Meat And Ham – Ham Processing Inside The Factory
SNEAK PEEK: Predators in the ranks | 60 Minutes Australia
Raskols: Inside the Merciless Gangs of Papua New Guinea | Free Documentary
Donald Trump vs Elon Musk: What does their fallout mean for the world? | 60 Minutes Australia
Why Did Medieval People Fear Potatoes? How Strange Potatoes Crop Changed Europe Forever
🔴 WATCH NOW: Sharks vs Seal Decoys | Shark Week 🦈 | Discovery
MORE NEWS CLICK HERE...