ចន្ធា និង​ពលរដ្ឋ ​កីឡាករ​ខ្មែរ​២រូបគត់ ជាប់​ឈ្មោះ​​អ្នក​រក​គ្រាប់​បាន​ច្រើន​នៅ​លីគ​កំពូលកម្ពុជា

Posted By: RoogRog Robot | 30-Jun-2020 15:24:21

សៀង ចន្ធា និង​ ច្រឹង ពលរដ្ឋ ​កីឡាករ​ខ្មែរ​២រូបគត់ ដែលជាប់​ឈ្មោះ​​ជាអ្នក​រក​គ្រាប់​បាន​ច្រើន​ជាងគេ ក្នុងចំណោមកីឡាករខ្មែរទាំងអស់ ពោលគឺម្នាក់២គ្រាប់ បន្ទាប់ពីកីឡាករបរទេស៩នាក់ ក្នុងតារាងចំណាត់ថ្នាក់ នៃការប្រកួត​ដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល​ឆ្នាំ​២០១៩-២០២០។

សៀង ចន្ធា (រូបភាពក្លឹបបឹងកេត)

២គ្រាប់របស់ខ្សែប្រយុទ្ធក្លឹបបឹងកេត និងជម្រើសជាតិកម្ពុជា សៀង ចន្ធា រកបាន​អំឡុងពេល​ក្លឹបមានមូលដ្ឋាននៅបឹងស្នោរ យកឈ្នះលើកក្រុមនគរបាលជាតិ ៣-០ នៅកីឡដ្ឋាន Cambodia Airways ក្នុងសប្ដាហ៍ទី៤។ ក្នុងជំនួបនោះ ចន្ធា ​រកបាន ២ គ្រាប់ម្នាក់ឯង ពោលនៅនាទី ៦៤ និង ៨១ ក្រោយទទួលបានបាល់ Assist ​ពី​កីឡាករ Gopane ទាំងពីរលើក។ ចំណែកមួយគ្រាប់ទៀត រកបានដោយ ឱ ភារុណ នៅនាទីទី១៥។

ចាប់តាំងពីចូលរួមជាមួយក្លឹបបឹងកេត នៅរដូវកាល​ឆ្នាំ​ ២០១៩-២០២០​មក អតីតកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី ទើបតែរកបាន​២​គ្រាប់​នេះ​ប៉ុណ្ណោះ។

ចំណែក២គ្រាប់របស់ខ្សែបម្រើប្រយុទ្ធ ច្រឹង ពលរដ្ឋ រកបានអំឡុងពេល ក្រុម​វិសាខាប្រកួត​ជាមួយ​នគរ​បាល​ជាតិ និងសូលទីឡូអង្គរ ហើយគ្រាប់​របស់ពលរដ្ឋ សុទ្ធសឹង​ជា​គ្រាប់ស៊ុតពី​ចម្ងាយ​ទាំងអស់។ ខ្សែបម្រើរូបនេះ បានបង្ហាញ​ទម្រង់​លេង​យ៉ាងល្អឱ្យ​ក្លឹប​ថ្មី​របស់​គេ ក្រោយចាកចេញពីក្លឹបសមាគម​កីឡា​បាល់ទាត់​ កង​យោធពល​ខេមរភូមិន្ទ​ កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៩។

ច្រឹង ពលរដ្ឋ ឆ្វេង (រូបភាពក្លឹបវិសាខា)

សម្រាប់​កីឡាករ​រកគ្រាប់​​​បាន​ច្រើន​ជាង​គេ​បំផុតនៅត្រឹម​៥សប្ដាហ៍ មុន​លីគកំពូល​កម្ពុជា​ត្រូវ​បាន​ផ្អាក គឺ Okereke Timothy របស់​ភ្នំពេញក្រោនរកបាន ៧គ្រាប់ Pedro Augusto ខ្សែ​ប្រយុទ្ធ​ព្រះខ័នរាជស្វាយរៀងរកបាន​៥​គ្រាប់ ខ្សែប្រយុទ្ធ MOHAMMAD EMRAN របស់អាស៊ីអឺរ៉ុបរកបាន៤គ្រាប់ Dzarma Bata របស់អង្គរថាយហ្គឺររកបាន៤គ្រាប់ និងកីឡាករ MIHALJEVIC FILP របស់វិសាខា, Privat របស់ព្រះខ័នរាជស្វាយរៀង, ADRES NIETO របស់ភ្នំពេញក្រោន, Silva Matheus របស់នគរបាលជាតិ និង Paulo Victor របស់ភ្នំពេញក្រោន រកបាន​ម្នាក់​៣​គ្រាប់។

សូមទស្សនាវីដេអូ សៀង ចន្ធា!

សូមទស្សនាវីដេអូ ច្រឹង ពលរដ្ឋ!

អត្ថបទ៖ អ៊ុំ សុភក្តិ

News Source: news.sabay.com.kh
LATEST NEWS
MORE NEWS CLICK HERE...