ព័ត៌មានថ្មីបំផុតទាក់ទងនឹងជំងឺកូវីដ ១៩ បានឲ្យឃើញថា ពិភពលោកទាំងមូលបានមានចំនួនអ្នកឆ្លងវីរុសនេះចំនួន ១០,២លាននាក់ និងអ្នកស្លាប់ជាង កន្លះលាននាក់។ គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែមិថុនា ចំនួនអ្នកឆ្លងវីរុសកូវីដ ១៩ នៅតែបន្តកើនឡើងជាលំដាប់ ដោយប្រទេសមួយចំនួនសឹងតែទប់នឹងជំងឺនេះមិនរួច។
/5efabf08a50cd_1593491160.jpg)
យោងតាមទិន្នន័យរបស់ Worldometers ពេលបច្ចុប្បន្ន ចំនួនអ្នកឆ្លងជំងឺខាងលើគឺប្រមាណជាង ១០,២លាននាក់ និងអ្នកស្លាប់បានកើនដល់ជាង ៥០ម៉ឺន ៣ពាន់ នាក់ (៥០៣,៩៨៥នាក់) និងអ្នកដែលជាសះស្បើយ ចំនួន ជាង ៥លាននាក់ (៥.៥៤៦.៤៤៩នាក់)។ ជំងឺបានរាតត្បាតដល់ ២១៣ ប្រទេសហើយ។
/5efabea6f2517_1593491100.jpg)
ក្នុងមួយម៉ោង មានអ្នកស្លាប់ ១៩៦នាក់ និង មានអ្នកស្លាប់ ១នាក់ បើគិតជារៀងរាល់ ១៨វិនាទី។បណ្ដាញព័ត៌មាន Reuters បានបន្ថែមថា ១ ភាគ ៤នៃអ្នកឆ្លងជំងឺសរុបគឺមកពីសហរដ្ឋអាមេរិក ដោយចំនួនអ្នកស្លាប់សរុបគឺ ជាង ១២ ម៉ឺននាក់ (១២៨,៤១២នាក់) ៕
ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel
News Source: news.sabay.com.kh