ក្លឹប​មួយ​នៅ​ដាណឺម៉ាក ត្រៀម​លេង​ដោយ​មាន Fan ចាំ​គាំទ្រ​តាម​ប្រព័ន្ធ Zoom

Posted By: RoogRog Robot | 22-May-2020 19:42:50

ក្លឹប​ AGF Aarhus ដែល​ជា​ក្លឹប​លីគ​កំពូល​ដាណឺម៉ាក ត្រៀម​នឹង​រៀប​ចំ​ឲ្យ​អ្នក​គាំទ្រ​បាន​ធ្វើ​ការ​អបអរ​ ក្រុម​កីឡាករ​របស់​ខ្លួន តាម​ប្រព័ន្ធ​ Zoom នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ផ្លូវការ​របស់​ក្លឹប​នៅ​តាម​បណ្ដាញ​ Twitter។

នៅ​ក្នុង​ Twitter ក្លឹប​ដាណឺម៉ាក​បាន​ប្រកាស​ថា ទោះ​ជា​ចូល​លេង​វិញ ដោយ​មិន​មាន​អ្នក​គាំទ្រ​ក៏​ដោយ ក៏​គេ​អាច​រក​ដំណោះស្រាយ​បាន​ដែរ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ដោយ Zoom។ ដំណោះស្រាយ​នោះ​គឺ ដំឡើង​ប្រព័ន្ធ​ឌីជីថល​មួយ ដែល​អាច​ឲ្យ​អ្នក​គាំទ្រ​បាន​មើល​បាល់ទាត់ ហើយ​ជាពិសេស​គឺ​ឲ្យ​កីឡាករ​បាន​ឃើញ​អ្នក​គាំទ្រ​ទៀត។ ក្លឹប​ដាណឺម៉ាក​មួយ​នេះ​បាន​អះអាង​ថា នេះ​ជា​ការ​គាំទ្រ​តាម​ប្រព័ន្ធ​ឌីជីថល​ក្នុង​ទីលាន​ដំបូង​គេ​លើ​ពិភពលោក។

យោង​តាម​សារព័ត៌មាន Bt Sports បាន​ឲ្យ​ដឹង​ថា អ្នក​គាំទ្រ​ក្លឹប​ AGF Aarhus អាច​រើស​មើល​ជ្រុង​ចំនូន ២២ផ្សេង​ៗ​គ្នា ដោយ​ឥត​គិត​ថ្លៃ។

លីគ​កំពូល​ដាណឺម៉ាក​គ្រោង​នឹង​ចូល​វិញ នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា ហើយ​ AGF Aarhus គ្រោង​នឹង​ណែនាំ​ប្រព័ន្ធ​ថ្មី​នេះ​នៅ​ថ្ងៃ​នោះ​ដែរ៕

អត្ថបទ៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Moonshine Mayhem: Season 14's Recap | Moonshiners | Discovery
Missing 4-Year-Old: The Gus Lamont Case Explained | The Brief
Inside a Billion Dollar Cherry Factory: Amazing Jam Production Line
INSIDE A BILLION DOLLAR MEGA FACTORY: Making 100,000 Authentic New York Bagels Every Single Day
Giant Cedar Falls! 🌲 | The Last Woodsmen | Discovery
Silicon Valley whistleblower explains "brain rot" | 60 Minutes Australia
Gold Beneath the Ice | Bering Sea Gold | Discovery
The Truth Behind $10,000 Leopard Skins: The Untold Crafting Process 🐆
Confronting an allegedly negligent oral surgeon | 60 Minutes Australia
MORE NEWS CLICK HERE...