យន្តហោះ​ដឹក​អ្នក​ដំណើរ​​ជាង ១០០នាក់ បាន​ធ្លាក់​នៅ​ប៉ាគីស្ថាន

Posted By: RoogRog Robot | 22-May-2020 20:28:46

យន្តហោះ​អាកាសចរណ៍​អន្តរជាតិ​មួយ​របស់​ប៉ាគីស្ថាន បាន​ធ្លាក់​នៅ​រដ្ឋធានី​ការ៉ាជី កាល​ពី​ម៉ោង ២.៣០ (ម៉ោង​នៅ​ប៉ាគីស្ថាន) នេះ​បើ​តាម​ការ​ដក​ស្រង់​សម្ដី​របស់​អាជ្ញាធរ​អាកាសចរ ដោយ​សារព័ត៌មាន BBC។

ជើង​ហោះហើរ​លេខ PK8303 ដែល​ដឹក​អ្នក​ដំណើរ​ ៩៩​នាក់ រួម​ជាមួយ​បុគ្គលិក ៨នាក់ បាន​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ទីក្រុង​ Lahroe ទៅ​កាន់​អាកាសយានដ្ឋាន​នៅ​រដ្ឋធានី។ មិន​ទាន់​មាន​សេចក្ដីបញ្ជាក់​ជា​ផ្លូវការ​ណា​មួយ​ថា មាន​ចំនួន​អ្នក​ស្លាប់​ ឬ របួស​ប៉ុន្មាន​នោះ​ទេ។

យន្តហោះ​នោះ ជា​ប្រភេទ​យន្តហោះ Airbus A320 បាន​ធ្លាក់​នៅ​រដ្ឋធានី​ការ៉ាជី ត្រង់​ចំណុច​សង្កាត់​ Model Colony ចំងាយ​តែ ៣.២គីឡូម៉ែត្រ​ពី​អាកាសយានដ្ឋាន Jinnah។

មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​មិន​ទាន់​កំណត់​បាន​ទេ តែ​បើ​តាម​សម្ដី​មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា យន្តហោះ​មួយ​នោះ​ជួប​បញ្ហា​បច្ចេកទេស។

សូម​ជម្រាប​ផង​ដែរ​ថា ប៉ាគីស្ថាន​ទើប​តែ​អនុញ្ញាត​ឲ្យ​យន្តហោះ​ពាណិជ្ជកម្ម​ដំណើរ​ការ​ធម្មតា ក្រោយ​ពេល​ដែល​ប្រទេស​នេះ​បាន​ប្រកាស​បិទ​ប្រទេស​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

News Source: news.sabay.com.kh
LATEST NEWS
Moonshine Mayhem: Season 14's Recap | Moonshiners | Discovery
Missing 4-Year-Old: The Gus Lamont Case Explained | The Brief
Inside a Billion Dollar Cherry Factory: Amazing Jam Production Line
INSIDE A BILLION DOLLAR MEGA FACTORY: Making 100,000 Authentic New York Bagels Every Single Day
Giant Cedar Falls! 🌲 | The Last Woodsmen | Discovery
Silicon Valley whistleblower explains "brain rot" | 60 Minutes Australia
Gold Beneath the Ice | Bering Sea Gold | Discovery
The Truth Behind $10,000 Leopard Skins: The Untold Crafting Process 🐆
Confronting an allegedly negligent oral surgeon | 60 Minutes Australia
MORE NEWS CLICK HERE...