លោក Jose Mourincho អតីតគ្រូបង្គោលក្លឹប Inter Milan នាទីបំផុតបានទម្លាយពី ពាក្យខ្សឹបខ្សៀវ ដែលលោកប្រាក់ Pep Gaurdiola ក្នុងប្រកួត Barcelona និង Inter Milan នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០១០។
/5ec7b71fe48a6_1590146820.jpg)
លោក Mourincho បាននិយាយថា៖" តាមការមើលឃើញរបស់ខ្ញុំនៅពេលនោះ ខាង Barcelona ធ្វើការអបអរធ្វើមើលតែពួកគេឈ្នះអញ្ចឹង ដោយសារតែកីឡាកររបស់ Thiago Motta បានកាតក្រហម"។
បុរសព័រទុយហ្គាល់រូបនេះបានបន្តថា៖" ខ្ញុំបានឃើញលោក Guardiola ហៅ Zlatan នៅពេលនោះមកនិយាយរឿងយុទ្ធសាស្ត្រ ក្នុងការលេង ១១នាក់ ទល់នឹង ១០នាក់។ ហើយបន្ទាប់មកនៅពេលនោះភ្លាមខ្ញុំក៏បានដើរទៅកាន់ពួកគេ ហើយនិយាយថា ការប្រកួតមិនទាន់ចប់ទេកុំទាន់អាលអរ" ។
គួរបញ្ជាក់ផងដែរថា កាលពីប្រកួតខាងលើនេះ ក្លឹប Inter Milan ដែលដឹកនាំដោយលោក Mourincho ផ្ទាល់បានយកឈ្នះនឹងក្លឹប Barcelona ដែលដឹកនាំដោយលោក Guardiola ក្នុងលទ្ធផល ៣-២៕
ប្រភព៖ Marca ប្រែសម្រួល៖ ហ៊ីម រស្មី
News Source: news.sabay.com.kh