(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងពី ការដាក់ពាក្យ ដើម្បីវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈអាស៊ាន។
យោងតាម សេចក្ដីជូនដំណឹងបានបញ្ជាក់ថា៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ជូនដំណឹងដល់បុគ្គលិកដែលកំពុងបម្រើការងារក្នុងសេវាកម្មសណ្ឋាគារ ផ្នែកការិយាល័យជួរមុខ (Front office) និងផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food & Beverage Services) ឲ្យបានជ្រាបថា ដើម្បីជាការរួមចំណែក លើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក៏ដូចជាពង្រឹងប្រសិទ្ធភាពការងារក្នុងជំនាញ វិជ្ជាជីវៈទេសចរណ៍ សំដៅជំរុញឲ្យអ្នកជំនាញទេសចរណ៍ ក្នុងខេត្តសៀមរាបទទួលបានគុណវុឌ្ឍកាន់តែខ្ពស់ ក្នុងកម្រិតស្តង់ដាជាតិ និងអាស៊ាន ស្របតាមស្មារតីនៃការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើ អ្នកជំនាញទេសចរណ៍ (ASEAN MRA-TP)។
ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នឹងរៀបចំធ្វើការវាយតម្លៃសមត្ថភាពអ្នកជំនាញទេសចរណ៍ តាមយន្តការវាយតម្លៃការសិក្សាពីមុន(Recognition of Prior Leaming: RPL) ដោយឥតគិតថ្លៃ និងប្រកាសជ្រើសរើសបុគ្គលិកកំពុងបម្រើការងារក្នុងផ្នែកខាងលើ ចូលរួមដាក់ពាក្យស្នើសុំធ្វើការវាយតម្លៃសមត្ថភាពរបស់ខ្លួន តាមលក្ខខណ្ឌដូចក្នុងលិខិតខាងក្រោម៖