សម្តេចតេជោ ហ៊ុន សែន បង្ហាញវីដេអូខ្លីនៃកិច្ចប្រជុំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីឆ្នាំ១៩៩០ ពេលបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) និងផ្ញើទៅកាន់អ្នកតាំងខ្លួនជាគ្រូកិច្ចព្រមព្រៀងប៉ារីស ឲ្យស្គាល់ក្បាល កន្ទុយ និងដងខ្លួននៃកិច្ចព្រមព្រៀងប៉ារីស

Posted By: RoogRog Robot | 28-May-2025 02:44:15

2025-05-27 09:39pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាទំនាក់ទំនងសង្គមផ្លូវការ បានបង្ហាញវីដេអូខ្លីនៃកិច្ចប្រជុំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីខែមិថុនា ឆ្នាំ១៩៩០ ពេលបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC)។

តាមរយៈវីដេអូខ្លីនេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថានឹងជួយដល់អ្នកដែលចង់ដឹង ចង់យល់ពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ហើយក៏ជួយដាសស្មារតីអ្នកដែលតាំងខ្លួនជាគ្រូនៃកិច្ចព្រមព្រៀងប៉ារីស ឲ្យស្គាល់ក្បាលកន្ទុយនិងដងខ្លួននៃកិច្ចព្រមព្រៀងប៉ារីសផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអូខ្លី៣នាទី ជាមួយខ្លឹមសារដូច្នេះថា <<សូមទស្សនាវីដេអូខ្លីនៃកិច្ចប្រជុំនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃ៤ និង៥ ខែមិថុនា ឆ្នាំ១៩៩០ដែលចុះហត្ថលេខាលើការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) តាមរូបមន្ត 6 6 ឬ 6 2 2 2។ សង្ឃឹមថាវីដេអូនេះនឹងជួយដល់អ្នក ដែលចង់ដឹងចង់យល់ពី ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា។ ជាមួយនេះក៏នឹងជួយដាស់ស្មារតី ដល់លោកគ្រូអ្នកគ្រូដែលតាំងខ្លួនជាគ្រូនៃកិច្ចព្រមព្រៀងប៉ារីសឲ្យស្គាល់ក្បាលកន្ទុយ និងដងខ្លួននៃកិច្ចព្រមព្រៀងប៉ារីសផងដែរ>>៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...