តារាចម្រៀងថៃល្បីឈ្មោះ Sek Loso ត្រូវជាប់ពន្ធនាគារជិត៣ឆ្នាំ ពាក់ព័ន្ធនឹងគ្រឿងញៀន, កាន់កាប់អាវុធខុសច្បាប់

Posted By: RoogRog Robot | 21-May-2025 15:22:55

2025-05-21 03:16pm

(បាងកក)៖ តុលាការ​កំពូល​របស់​ប្រទេស​ថៃ​ បាន​កាត់ទោស​តារាចម្រៀង Rock ​ដ៏​ល្បី​ម្នាក់​ គឺលោក Seksan Sukpimai ​ឱ្យ​ជាប់​ពន្ធនាគារ​​ជិត​ ៣​ឆ្នាំ​ ពី​បទ​កាន់កាប់​កាំភ្លើងដោយខុសច្បាប់​ និង​ប្រើប្រាស់​គ្រឿងញៀន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ ២០២៥។

ក្នុងពិភពសិល្បៈ លោក Seksan Sukpimai ត្រូវបានគេហៅថា​ Sek Loso។ តារាចម្រៀង Rock អាយុ ៥០ឆ្នាំរូបនេះ ក៏ជាស្ថាបនិកក្រុម Loso ដែលជាក្រុមតន្រ្តីដ៏ជោគជ័យបំផុតមួយរបស់ប្រទេសថៃផងដែរ។ Sek Loso បានបាត់មុខពីសារព័ត៌មានថៃជាយូរមកហើយ ដោយសារតែជីវិតឯកជនរបស់លោក។

Sek Loso ត្រូវ​បានកាត់​ទោស​ ពី​បទ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ ប្រើប្រាស់​គ្រឿង​ញៀន និង​រារាំង​មន្ត្រី​ប៉ូលិស។ សាលក្រម​តុលាការ​កំពូល​ បាន​បង្គាប់​ឱ្យ Sek Loso ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ១២ខែ និង ២០ថ្ងៃ។ ដើមឡើយ គេត្រូវបានចាប់ខ្លួនរូបលោក នៅក្នុងឆ្នាំ ២០១៧ បន្ទាប់ពីបានបាញ់កាំភ្លើងទៅលើមេឃ ក្រោយការប្រគុំតន្ត្រីមួយ នៅឯខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...