បុរសម្នាក់ប្រើប្រាស់ថ្នាំញៀន តែងតែវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ត្រូវបានឪពុកម្តាយរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកចាប់

Posted By: RoogRog Robot | 20-May-2025 08:12:16

2025-05-20 03:06pm

(ភ្នំពេញ)៖ ដោយមានការរាយការណ៍ពីឪពុកម្តាយថា កូនរបស់ខ្លួនញៀនថ្នាំ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដោយដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ផល មេសា អធិការរង លោកវរសេនីយ៍ទោ ស្វាយ បូរ៉ា អធិការរង និងលោកនាយប៉ុស្តិ៍នគរបាលគីឡូម៉ែត្រ លេខ៦ និង ច្រាំងចំរេះទី២ មន្រ្តីប៉ុស្តិ៍ និងប្រជាការពារសង្កាត់ បានចុះមកឃាត់បុរសម្នាក់ដែលញៀនថ្នាំ ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនឈ្មោះ ប៉ាន់ ពៅពន្លក អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ។ ក្នុងហេតុការណ៍នោះ ធ្វើឲ្យកម្លាំងនគរបាល និងប្រជាការពាររង របួសស្រាល ចំនួន៤នាក់ និងម៉ូតូខូចខាតចំនួន៣គ្រឿង។

ជនសង្ស័យខាងលើ ត្រូវបានខាងសាលាខណ្ឌឬស្សីកែវបញ្ជូនទៅមណ្ឌលឱកាសខ្ញុំ ដើម្បីបន្សាបគ្រឿងញៀន៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...