លោក ឃឹម ហ្វីណង់៖ បច្ចុប្បន្ន​មានសហគមន៍កសិកម្មទំនើបចំនួន ១៣ទូទាំងប្រទេស​ ខណៈ៦សហគមន៍ទៀតកំពុងរៀបចំដំណើរការ (Video inside)

Posted By: RoogRog Robot | 20-May-2025 14:21:03

2025-05-20 02:17pm

(ភ្នំពេញ)៖ ក្រោយដាក់ឱ្យដំណើរការគោលនយោបាយសហគមន៍កសិកម្មទំនើបកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ មកដល់ពេលនេះមានរយៈពេលជិត២ឆ្នាំមកហើយ ក្រសួងកសិកម្ម បានចងក្រងសហគមន៍ជាសហគមន៍កសិកម្មទំនើបចំនួន ១៣ទូទាំងប្រទេស​ ខណៈដែល ៦សហគមន៍ទៀតកំពុងរៀបចំដំណើរការ។ នេះបើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។

លោក បានបន្តថា <<ចំនួននេះមិនតិចនោះទេ អ្វីដែលយើងចង់បានមិនមែនបរិមាណ តែយើងចង់បានសហគមន៍នីមួយៗមានទំហំធំ ជាក់ស្ដែងបើត្រឹមតែ១០ទៅ២០ក៏ច្រើនដែរ បើសិនសហគមន៍នីមួយៗមានទំហំដល់រាប់ម៉ឺនហិចតានៃផ្ទៃដីផលិតកម្ម>>៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...