សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពលរដ្ឋកម្ពុជាមានសេរីភាពពេញលេញ មិនត្រឹមតែសិទ្ធិនៅក្នុងការកាន់មេក្រូជេនោះទេ (Video inside)

Posted By: RoogRog Robot | 20-May-2025 12:23:55

2025-05-20 12:11pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពពេញលេញ សម្រាប់ការរស់នៅក្នុងសង្គមប្រជាធិបតេយ្យ ដោយមិនមែនត្រឹមតែសិទ្ធិនិយាយលើក្បាលមេក្រូនោះទេ។ ប្រសាសន៍របស់សម្ដេច បានធ្វើឡើងនៅក្នុងឱកាសដែរសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមឱ្យដឹងថា ពលរដ្ឋកម្ពុជាមានសិទ្ធិដើរកម្សាន្តដោយសេរី សិទ្ធិក្នុងការរស់នៅប្រកបរបរចិញ្ចឹមជីវិត សិទ្ធនៅក្នុងការប្រកាន់សាសនា និងសិទ្ធិក្នុងការទទួលបានការថែរក្សាសុខភាព និងសិទ្ធិក្នុងការរៀនសូត្រ ដែលរដ្ឋាភិបាលធ្វើរយៈពេល៤០ឆ្នាំមកនេះ គឺជាអ្វីដែលរដ្ឋាភិបាលនឹងធ្វើបន្តតទៅទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ <<នេះហើយគឺជាសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ សិទ្ធិសេរីភាពក្នុងការដើរហើរដោយសេរីភាព រស់នៅមានជីវភាព នេះគឺជាការអនុវត្តន៍សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមិនមែន ត្រឹមតែសិទ្ធិនៅក្នុងការកាន់មេក្រូជេ ឬមួយក៏អីនោះទេ។ ប៉ុន្តែសិទ្ធិដើរហើរ សិទ្ធិនៅក្នុងការប្រកបរបរចិញ្ចឹមជីវិត សិទ្ធិនៅក្នុងការប្រកាន់សាសនា និងសិទ្ធិនៅក្នុងការទទួលបានការថែរក្សាសុខភាព ការរៀនសូត្រ គឺជាអ្វីដែលរាជរដ្ឋាភិបាល បានធ្វើ៤០ឆ្នាំមក ហើយយើងនឹងបន្តធ្វើតទៅទៀត នេះគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងរបបប្រជាធិបតេយ្យ>>។

ដើម្បីអាចធ្វើឱ្យប្រជាពលរដ្ឋធ្វើដំណើរកំសាន្ត ប្រកបដោយសុវត្ថិភាពគ្រប់ទីកន្លែងនោះ ក៏ដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាប្រព័ន្ធ និងមិនបារម្ភថាពេលដើរលេងកំសាន្តមានមីន ដែលបង្ករឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ នេះគឺជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា៕


































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...