លោក ជា ធីរិទ្ធ៖ សម្ដេចតេជោ នៅតែជាថ្នាក់ដឹកនាំមួយរូបដែលអាស៊ានត្រូវការ និងផ្ដល់ការគោរពយ៉ាងខ្លាំង (Video inside)

Posted By: RoogRog Robot | 19-May-2025 18:15:19

2025-05-19 06:11pm

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានមើលឃើញថា តាមរយៈការផ្ដល់នូវរហ័សនាមជា <<រដ្ឋបុរសតំបន់អាស៊ីអាគ្នេយ៍>> គឺជាការបញ្ជាក់យ៉ាងច្បាស់ថា សម្ដេចតេជោ នៅតែជាថ្នាក់ដឹកនាំដ៏ខ្លាំងពូកែមួយរូប ដែលបណ្ដាប្រទេសសមាជិកអាស៊ានត្រូវការ និងផ្ដល់ការគោរពយ៉ាងខ្លាំង។ ការលើកឡើងរបស់លោក ជា ធីរិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។

មិនមែនតែប្រទេសឥណ្ឌូនេស៊ីនោះទេ ដែលបានហៅសម្ដេចថាជារដ្ឋបុរស ប៉ុន្តែមានប្រទេសជាច្រើនទៀតបានផ្ដល់នាមនេះជូនដល់សម្ដេចតេជោ បិតាសន្តិភាពរបស់យើង តួរយ៉ាងដូចជាប្រទេសទីម័រឡេស្តេបានចាត់ទុក សម្តេច ហ៊ុន សែន ជាអ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប សម្តេច ហ៊ុន សែន ជាអ្នកបានដឹកនាំប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។ នេះគឺជាការបញ្ជាក់បន្ថែមពីលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...