លោក ជា ធីរិទ្ធ៖ បើអ្នកស្អប់សន្តិភាព តើអ្នកស្រលាញ់សង្រ្គាម?

Posted By: RoogRog Robot | 19-May-2025 18:10:06

2025-05-19 06:07pm

(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ បានចោទជាសំណួរទៅកាន់អ្នកដែលធ្វើនយោបាយប្រឆាំងនឹងអ្វីដែលកម្ពុជាកំពុងមាន ជាពិសេសគឺសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាកំពុងមាន។ លោក បានចោទជាសំណួរថា <<តើអ្នកស្អប់សន្ដិភាព តើអ្នកស្រលាញ់សង្រ្គាមមែនទេ? ទើបបានជាតែងតែប្រឆាំងរាល់ផលប្រយោជន៍របស់ជាតិ និងតែងតែយកជាតិធ្វើជាចំណាប់ខ្លាំងជាមួយបរទេស?>>។ ការចោទជាសំណួរបែបនេះ របស់លោក ជា ធីរិទ្ធ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅនេះ។

អ្នកនាំពាក្យព្រឹទ្ធសភារូបនេះ បានបញ្ជាក់ទៀតថា អ្នករើសអើងជាមួយសន្តិភាព តែសន្តិភាពមិនបានរើសអើងនរណា ឬនិន្នាការនយោបាយនោះឡើយ។ សូម្បីតែអ្នកដែលប្រឆាំងនោះ ក៏បានផ្លែផ្កាពីសន្តិភាពនោះដែរ។ នយោបាយជ្រុលនិយម មិនបានផ្ដល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជននោះទេ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...