(ភ្នំពេញ)៖ សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ ដើម្បីរក្សានូវនិរន្តភាពតម្លៃ តុល្យភាពផ្គត់ផ្គង់លើទីផ្សារ ជាពិសេសជួយកាត់បន្ថយថ្លៃដើម ដែលប្រជាកសិករចំណាយទៅលើការធ្វើកសិកម្ម ដែលមានដូចជាការចំណាយលើជីថ្នាំជាអាទិ៍។
រាប់ចាប់ពីថ្ងៃកំណើតរបស់រដ្ឋាភិបាលអាណត្តិទី៧ គោលនយោបាយសហគមន៍កសិកម្មទំនើប គឺមានរយៈពេលជិត២ឆ្នាំមកហើយ ដូច្នេះទស្សនិកជនពិតជាចង់ជ្រាបហើយ តើមកដល់ពេលនេះ កម្ពុជាមានសហគមន៍ប៉ុន្មានហើយដែលបានចងក្រងជាសហគមន៍កសិកម្មទំនើប? ក្រោយចងក្រងជាសហគមន៍ទំនើបរួច តើប្រជាកសិករទទួលបានលទ្ធផលល្អប្រសើរជាងពីមុន ឬយ៉ាងណានោះ?
ថ្ងៃនេះ អង្គភាពព័ត៌មាន Fresh News បានអញ្ជើញវាគ្មិនកិត្តិយស លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមបង្ហាញពីវឌ្ឍនភាពសហគមន៍កសិកម្មទំនើប៕
សូមទស្សនាកិច្ចសម្ភាសរវាង កញ្ញា រួម ឆាដា និងលោក ឃឹម ហ្វីណង់ ដូចតទៅ៖