លោក Xi Jinping៖ ភាសាចិនគឺជាផលិតផលវប្បធម៌សាធារណៈដ៏សំខាន់ដែលប្រទេសចិន ជូនចំពោះពិភពលោក

Posted By: RoogRog Robot | 19-May-2025 16:40:06

2025-05-19 04:38pm

(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិនមានប្រសាសន៍ថា ភាសាជាឧបករណ៍សម្រាប់មនុស្សជាតិផ្លាស់ប្តូរគំនិត ជាមធ្យោបាយបន្តវេនមរតកអរិយធម៌ និងជាស្ពានសម្រាប់បង្កើន ការយល់ដឹងគ្នា។ ភាសាចិនបាននិងកំពុងផ្ទុក នូវតម្រិះប្រាជ្ញាអរិយធម៌ រាប់ពាន់ឆ្នាំនៃប្រជាជាតិចិន ជាផលិតផលវប្បធម៌សាធារណៈដ៏សំខាន់ ដែលប្រទេសចិន ជូនចំពោះពិភពលោក។ ការគាំទ្រនិងបម្រើដល់សហគមន៍អន្តរជាតិក្នុង ការបង្រៀនភាសាចិន គឺជាទំនួលខុសត្រូវរបស់ប្រទេសចិន ដែលក្នុងនាមជាប្រទេសភាសាកំណើត។

ក្នុងនាមជាភាសាមួយក្នុងចំណោមភាសាដែលមានប្រវត្តិសាស្ត្រដ៏យូរអង្វែងនិងចំនួនមនុស្សប្រើប្រាស់ច្រើនជាងគេលើពិភពលោកភាសាចិនដែលមានកម្លាំងជិវិតដ៏ ខ្លាំងក្លាបានឆ្លងកាត់ដែនកំណត់នៃពេលវេលានិងលំហ ប្រកបដោយតម្រិះប្រាជ្ញា និងមនោសញ្ចេតនានៃមនុស្សជាតិ ជំរុញអរិយធម៌មិនដូចគ្នាធ្វើការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក។

ភាពទាក់ទាញរបស់ភាសាចិនមិនត្រឹមតែស្ថិតនៅក្នុងប្រទេសចិនតែប៉ុណ្ណោះទេ ហើយក៏បានហួសពីព្រំដែនជាតិ ឆ្ពោះទៅកាន់ពិភពលោក។

ភាសាចិនបានក្លាយទៅជាភាសាផ្លូវការនិងភាសាការងាររបស់មហាសន្និបាតនៃអង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខអង្គការស្បៀងអាហារនិងកសិកម្មអន្តរជាតិ អង្គការសុខភិបាលពិភពលោកជាដើម។ មានសហគ្រាសអន្តរជាតិជាច្រើនបានយល់ឃើញថា ការចេះភាសាចិននឹងអាចបង្កើន ការផ្លាស់ប្តូរនិងធ្វើកិច្ច សហប្រតិបត្តិការជាមួយដៃគូប្រទេសចិន។ ការប្រើប្រាស់ភាសាចិនជាទូទៅបាន អំណាយផលនិងផ្ដល់ភាពងាយស្រួលនិងឱកាសជាច្រើន ដល់ប្រជាជនលើពិភពលោក។

ឥទ្ធពលរបស់ភាសាចិននៅបង្ហាញក្នុងវិស័យផ្លាស់ប្តូរវប្បធម៌និងអប់រំ។ ភាពយន្តចិន តន្ត្រីចិននិងអក្សរសិល្ប៍ចិនជាដើម ដែលជាផលិតផលវប្បធម៌ចិនបានពេញនិយមនៅក្រៅប្រទេស មានមិត្តភក្តិបរទេសកាន់តែច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំងលើការរៀនភាសាចិន។

លោកXi Jinpingបានថ្លែងថាការអប់រំភាសាចិនអន្តរជាតិទទួលការស្វាគមន៍ជាទូទៅដែលបានបង្ហាញពីភាពទាក់ទាញ នៃការបើកចំហនិងបរិយាបន្ន តម្លៃនៃការរៀនសូត្រពីគ្នាទៅវិញទៅមក ស្មារតីនៃកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដែលបានប្រមូលផ្តុំនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់ឥស្សរជនក្នុងនិងក្រៅប្រទេស៕

វិទ្យុមិត្តភាពកម្ពុជាចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...