ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំត្រៀម និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ

Posted By: RoogRog Robot | 19-May-2025 16:00:23

2025-05-19 03:54pm

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញអធិបតីក្នុងពិធីបើកកិច្ចប្រជុំត្រៀម កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រតិភូមន្ត្រីជាន់ខ្ពស់មុខងារសារធារណៈ នៃបណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសទីម័រឡេស្តេ អគ្គលេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នរបស់កម្ពុជា។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា កិច្ចប្រជុំនាពេលនេះ នឹងពិភាក្សាលើប្រធានបទ រួមមាន៖ ១៖ វឌ្ឍនភាពនៃការអនុវត្តផែនការការងារការងារ ACCSM និង ACCSM 3 2021-2025,​ ២៖ ការរៀបចំផែនការការងារ ACCSM និង ACCSM 3 2026-2030, ៣៖ ការប្រមូលទិន្នន័យសូចនាករសមិទ្ធកម្ម នៃការអនុវត្តផែនការការងារ ACCSM ឆ្នាំ2021-2025 និង៤៖ ការងារផ្សេងៗទៀត។

សម្រាប់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០០៥ ធ្លាប់បានធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ ACCSM លើកទី១៣ សម្រាប់ឆ្នាំ២០០៥-២០០៦ ដែលជាលើកទី១ របស់ខ្លួន បន្ទាប់ពីចូលជាសមាជិកពេញសិទ្ធិនៃ ACCSM ក្នុងឆ្នាំ២០០១។ រយៈពេល ២០ឆ្នាំក្រោយមក ក្រសួងមុខងារសាធារណៈកម្ពុជា បានទទួលធ្វើជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៤-២០២៦ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM ជាលើកទី២៣ និង ACCSM 3 លើកទី៨។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់វិស័យមុខងារសាធារណៈនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ខណៈដែលកម្ពុជា ជាប្រធានប្តូរវេនលើកទី២នេះ ពិភពលោកកំពុងមានការវិវត្តយ៉ាងឆាប់រហ័សផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាមួយនឹងស្ថានភាពមិនប្រាកដប្រជា ដែលកំពុងទទួលរងភាពតានតឹងនៃកត្តាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងរវាង មហាអំណាច ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហា សន្តិសុខប្រពៃណី និងបញ្ហាសន្តិសុខមិនប្រពៃណី។ កត្តាទាំងអស់នេះ បានជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងក្នុងការលើកកម្ពស់វិស័យសាធារណៈក្នុងតំបន់។

បើតាមលោក ហ៊ុន ម៉ានី, ទោះជាយ៉ាងណា ភាពរឹងមាំរបស់យើង និងការប្រមូលផ្តុំកម្លាំងរួម ជាក់ស្តែងដូចជានៅក្នុងកិច្ចប្រជុំនេះ នឹងផ្តល់ឱកាស ឲ្យយើងអាចធ្វើការរួមគ្នាក្នុងស្មារតីនៃជវភាពនៃតួអង្គតែមួយ និងអភិក្រមសហគមន៍ ទាំងមូល ដើម្បីព្យាយាមស្វែងរកការសម្របខ្លួន ចាប់យកកាលានុវត្តភាព និងដោះស្រាយ បញ្ហាប្រឈមរួមគ្នាប្រកបដោយនវានុវត្តន៍ ស្របតាមស្ថានភាពវិវឌ្ឍនៃនិន្នាការថ្មីៗ៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...