រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីចម្រើនព្រះជន្ម ថ្វាយព្រះមហាក្សត្រ

Posted By: RoogRog Robot | 14-May-2025 14:23:04

2025-05-14 02:18pm

(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧២ យាងចូល៧៣ ព្រះវស្សា នៅសួនច្បារបឹងតាកែវ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ព្រមទាំងបានការនិមន្ត និងអញ្ជើញចូលរួមពីលោក-លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរ អង្គភាព ក្រុង ស្រុក ព្រមទាំងយុវជន សិស្សានុសិស្សយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានអានបានសារលិខិតថ្វាយព្រះពរ របស់រដ្ឋបាលខេត្តថា៖ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត ព្រមទាំងប្រជានុរាស្រ្តទាំងអស់ទូទាំងខេត្តតាកែវ សូមព្រះបរមរាជាអនុញ្ញាតថ្វាយនូវអភិវន្ធនកិច្ច និងសូមថ្វាយនូវព្រះសព្វសាធុការពជ័យ បវរសួស្ដី សេរីមង្គលវិបុលសុខមហាប្រសើរគ្រប់ ប្រការថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយឺនយូរជាងរយព្រះវស្សានិងចាកផុតពីរោគាព្យាធិនានា ដើម្បីព្រះអង្គគង់ប្រថាប់ក្នុងសេរីរាជ្យសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជុំរបស់ប្រជារាស្រ្តរបស់ព្រះអង្គជាអង្វែងតទៅ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត ក្រាបថ្វាយនៅកតញ្ញូតាធម៌ និងកត្តវេទិកាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណ និងព្រះរាជកម្មសកម្មភាពដ៏ឧត្តុងឧត្តម ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ក្នុងការជំរុញអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការទួត សាសនា អប់រំសិក្សាធិការវប្បធម៌ មនុស្សធម៌ ជីវភាពរស់នៅរបស់ប្រជានុរាស្រ្តក្នុងម្លប់ នៃសន្តិភាពឱ្យរឹងរឹតតែមានភាពរីកចម្រើនជឿនលឿនប្រកបដោយសេចក្ដីសុខក្សេមក្សាន្តចំរុងចម្រើន និងរុងរឿង។

លោក វ៉ី សំណាង ក៏បានលើកឡើងពីទឹកចឹត្តស្វាមីភក្តិ និងដង្ហែតាមព្រះរាជមាគ៌ានយោបាយដ៏ភ្លឺស្វាងពោពេញដោយព្រះរាជគតិបណ្ឌិតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសម្រាប់ជានិមិត្តរូបនៃឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងបូរណភាពទឹកដីនៃព្រះរាជណាចក្រកម្ពុជា៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...