នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃ Foreign កំពុងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីមើលកម្មវិធីសកម្មភាពកម្ចាត់មីនរបស់ចក្រភពអង់គ្លេស នៅកម្ពុជា

Posted By: RoogRog Robot | 14-May-2025 07:27:44

2025-05-14 01:23pm

(ភ្នំពេញ)៖ នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃ Foreign, Commonwealth & Development Office (FCDO) លោក Charles Hay MVO កំពុងធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះដើម្បីឃើញពីផលជះជាវិជ្ជមាននៃកម្មវិធីសកម្មភាពកម្ចាត់មីនសកល (Global Mine Action Programme (GMAP) របស់ចក្រភពអង់គ្លេស មកលើសហគមន៍នានាក្នុងប្រទេសកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ប្រតិបត្តិការរបស់អង្គការ HALO Trust នៅភ្នំគូលែន ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោក Hay បានឃើញផ្ទាល់ភ្នែកនូវប្រតិបត្តិការបោសសម្អាត និងបានជួបជាមួយអ្នកទទួលផលក្នុងស្រុក ដែលសហគមន៍របស់ពួកគេត្រូវបានធ្វើឱ្យមានសុវត្ថិភាព និងរីកចម្រើនជាងមុន តាមរយៈការគាំទ្រដ៏យូរអង្វែងរបស់ចក្រភពអង់គ្លេស សម្រាប់សកម្មភាពមីន។

នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃ Foreign, Commonwealth & Development Office លោក Charles Hay MVO បានមានប្រសាសន៍ថា៖ <<ការជួបជាមួយសហគមន៍មូលដ្ឋាននៅភ្នំគូលែន ខ្ញុំបានឃើញពីឥទ្ធិពលដែលកម្មវិធីសកម្មភាពកម្ចាត់មីន សកលរបស់យើងកំពុងផ្លាស់ប្តូរជីវិតនៅទូទាំងប្រទេសកម្ពុជា។ វាលស្រែដែលធ្លាប់តែមានមនុស្សស្លាប់ដោយសារតែគ្រឿងផ្ទុះ ឥឡូវនេះគឺជាដីស្រែដែលមានផលិតភាព និងសម្រាប់ក្មេងៗលេងដោយសុវត្ថិភាព។

ភាពក្លាហាននៃអ្នកដោះមីនរបស់អង្គការ HALO Trust គឺអស្ចារ្យណាស់ការងារល្អិតល្អន់របស់ពួកគេក្រោមលក្ខខណ្ឌដ៏លំបាក កំពុងធ្វើឱ្យគោលដៅគ្មានមិននៅឆ្នាំ២០៣០ របស់កម្ពុជាអាចសម្រេចបាន។ កម្មវិធីរបស់យើងកំពុងផ្តល់លទ្ធផលជាក់ស្តែង ដោយបានបោសសម្អាតដីដែលមានមីនជាង ១៥១លានម៉ែត្រការ៉េរួចហើយ។

ក្នុងនាមជាដៃគូសកម្មភាពមិនដែលបានបង្កើតឡើងយូរជាងគេបំផុតរបស់កម្ពុជា យើងបានឃើញយ៉ាង ច្បាស់ពីការវិវត្តរបស់ប្រទេសកម្ពុជាពីអ្នកទទួលផល ទៅជាដៃគូអភិវឌ្ឍន៍ ហើយវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ដែលឃើញប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះកំពុងចែករំលែកជំនាញយ៉ាងស៊ី ជម្រៅរបស់ខ្លួនជាមួយនឹងប្រតិបត្តិការដោះមីនទូទាំងពិភពលោក រួមទាំងនៅអ៊ុយក្រែនផងដែរ។ នេះបង្ហាញពីផលជះជាវិជ្ជមានប្រកបដោយនិរន្តរភាពនៃភាពជាដៃគូយូរអង្វែងរបស់យើង>>។

កម្មវិធីសកម្មភាពកម្ចាត់មីនសកលរបស់ចក្រភពអង់គ្លេស បានបោសសម្អាត និងបញ្ចេញផ្ទៃដីដែលមាន សុវត្ថិភាពជាង ១៥១លានម៉ែត្រការ៉េ នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤។ នេះក៏បានផ្តល់ការអប់រំអំពីហានិភ័យនៃគ្រាប់មីនដល់ប្រជាជនចំនួន ដែលរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារមីន។ ចក្រភពអង់គ្លេសបានវិនិយោគប្រមាណកម្មវិធី ៤៨១,៤៤០ ចាប់តាំងពីឆ្នាំ ១៩៩៣ មក ১০លានផោនក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីនរបស់កម្ពុជា ដោយបានជួយបោសសម្អាតមីនជាង ៦៥,០០០គ្រាប់ និងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ៦០០,០០០នាក់។ នៅក្រោមកម្មវិធី GMAP បច្ចុប្បន្ន ប្រតិបត្តិការនេះនឹងបន្តជាមួយនឹងមូលនិធិដែលមានស្រាប់ចំនួន ២,៩លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥/២០២៦។

ដំណើរទស្សនកិច្ចនេះ រួមមានកិច្ចប្រជុំយុទ្ធសាស្រ្តជាមួយលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរកំចាត់មីនកម្ពុជា និងឧត្តមសេនីយ៍ឯក អ៊ុច វណ្ណថា អគ្គមេបញ្ជាការរងនៃកងទ័ពជើងគោក ដើម្បីបង្កើនការសម្របសម្រួលលើអាទិភាពបោសសម្អាតមីនក្រោមក្របខ័ណ្ឌ GMAP ដែលមានស្រាប់។ ការពិភាក្សាទាំងនេះផ្តោតលើការ ពង្រឹងភាពជាដៃគូរវាង HALO Trust និងអាជ្ញាធរកម្ពុជា ដើម្បីបង្កើនផលជះជាវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្ត។

ចក្រភពអង់គ្លេស ក៏ជាអ្នកតស៊ូមតិដ៏មានប្រសិទ្ធភាពសម្រាប់យន្តការហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ដែលនាំមកនូវ មូលនិធិបន្ថែមទៅក្នុងវិស័យដោះមីន និងបំប្លែងដីពីចម្ការមីនទៅជាវាលស្រែដែលមានផលិតភាព។ ចាប់តាំងពីឆ្នាំ២០២៣ មក ចក្រភពអង់គ្លេសបាននឹងកំពុងជួយឧបត្ថម្ភ ១,៨លានដុល្លារ ដល់កញ្ចប់មូលបត្រ័សម្រាប់ការ អភិវឌ្ឍន៍គម្រោង ពីចម្ការមិនទៅជាវាលស្រែ ដែលអនុវត្តន៍គម្រោងដោយ APOPO និងដៃគូរបស់ខ្លួន។

គម្រោងនេះបានសម្រេចជោគជ័យលើផ្ទៃដីជាង ៧,៦លានម៉ែត្រការ៉េ ក្នុងខេត្តព្រះវិហារ ដោយបានកម្ចាត់មីន ចំនួន៤៤៥គ្រាប់ និងសំណល់ជាតិផ្ទុះចំនួន ១៨៤គ្រាប់ ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋចំនួន ២,៦១០នាក់។ គម្រោងពីចម្ការមីនទៅជាវាលស្រែ គឺជាឧទាហរណ៍ដ៏មានអានុភាពនៃការដោះមីនជាយុទ្ធសាស្ត្រ និងកសិកម្មប្រកបដោយនិរន្តរភាពអាចធ្វើការជាមួយគ្នាដើម្បីបង្កើតផលជះជាវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គមយូរ អង្វែងនៅក្នុងតំបន់ក្រោយជម្លោះ។ FCDO និង APOPO បច្ចុប្បន្នកំពុងស្វែងរកអ្នកវិនិយោគបន្ថែម ដើម្បីទ្រទ្រង់ គម្រោងនេះលើសពីឆ្នាំ២០២៦។

ក្នុងនាមជាប្រទេសហត្ថលេខីមួយ ក្នុងចំណោមប្រទេសហត្ថលេខីនៃសន្ធិសញ្ញាហាមប្រាមមីនឆ្នាំ១៩៩៧ ចក្រភព អង់គ្លេសនៅតែបន្តជាដៃគូឈានមុខគេក្នុងដំណើររបស់ប្រទេសកម្ពុជាឆ្ពោះទៅរកកកម្ពុជាដែលគ្មានមីននៅឆ្នាំ២០៣០។ វិស័យដោះមីនបានបង្កើតការងាររាប់ពាន់សម្រាប់ប្រជាជនកម្ពុជា រួមទាំងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីទាំងក្នុងមុខ តំណែងដោះមីន និងការគ្រប់គ្រង និងបង្កើតឱកាសការងារសម្រាប់ជនពិការ រួមទាំងជនរងគ្រោះដោយសារគ្រាប់








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...