អ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ដ៏ល្បីនៅប្រទេសចិន ដែលមានអ្នកតាមដានរាប់លាននាក់ នឹងមកជួយផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

Posted By: RoogRog Robot | 14-May-2025 05:09:56

2025-05-14 11:03am

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភរិយា នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយ ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅប្រទេសចិន (KOLs) ចំនួន៨រូប ដែលមានអ្នកតាមដានរាប់លាននាក់ ដោយតបតាមការអញ្ជើញរបស់លោកស្រី ជា ម៉ាឡែន។

ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅប្រទេសចិន(KOLs) ចំនួន៨រូប នឹងអញ្ជើញមកទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season) ក្នុងគោលបំណងផ្តិតយករូបភាព និងវីដេអូពីសក្តានុពលតំបន់ទេសចរណ៍កម្ពុជា ដើម្បីលើកស្ទួយកិត្តិនាម និងផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ភ្ញៀវទេសចរ និងប្រជាជនចិនឲ្យស្គាល់អំពី ភាពរុងរឿងនៃទេសចរណ៍កម្ពុជាដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយនៅលើពិភពលោក។

ជាមួយគ្នានេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន ខេមបូឌា អ៊ែរវ៉េ ខូអិលធីឌី និងលោកស្រី ជា ម៉ាឡែន ម្ចាស់ភោជនីយដ្ឋាន ល្បាប់ នៅរាជធានីភ្នំពេញ៕


























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...