លោកឧត្តមសេនីយ៍ទោ វង់ សំអាត គោរពអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានតែងតាំងរូបលោកជាទីប្រឹក្សា

Posted By: RoogRog Robot | 13-May-2025 09:46:03

2025-05-13 09:44am

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ វង់ សំអាត បានសម្តែងនូវការ​គោ​រ​ព​​អរគុណ និងដឹងគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណ​បក្ស​ប្រជាជនកម្ពុជា ដែលបានតែងតាំងរូបលោកជាទីប្រឹក្សារបស់សម្តេច ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកឧត្តមសេនីយ៍ទោ វង់ សំអាត នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងារឃុំគោកធ្លកលេី ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន សម្រេចតែងតាំងជាទីប្រឹក្សារបស់សម្តេចកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥កន្លងទៅនេះ។

លោក វង់ សំអាត បានសម្តែងនូវក្តីរំភើប និងរីករាយយ៉ាងក្រៃលែង សម្រាប់​ការទទួលបាននូវសេចក្តីទុកចិត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេច​តេជោ។ តបទៅនឹងការផ្តល់ឱកាស និងកិត្តិយសដ៏ខ្ពង់ខ្ពស់របស់​សម្តេច​តេជោ, លោក វង់ សំអាត ប្រកាស​ខិតខំធ្វើអំពើល្អ ស្មោះត្រង់ បម្រើពីការពារ ជូនសម្តេចតេជោ ​ដែល​ជាអគ្គមគ្គទេសក៍​ដ៏ឆ្នើម​របស់​ប្រទេស និងប្រជាជនកម្ពុជា។

លោក វង់ សំអាត និងភរិយា ព្រមទាំងកូនចៅ សូមលើកហត្ថបួងសួង​ដល់វត្ថុស័ក្តិសិទ្ធ ទេវតាថែរក្សាក្នុងចក្រវាឡ តាមជួយឃុំគ្រងថែរក្សា​ការ​ពារសម្តេចប្រធានគ្រប់វិនាទីទាំងអស់ ពិសេសសូមសម្តេចមាន​សុខ​ភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ជន្មាយុ​យឺនយូរ ជាម្លប់ដ៏ត្រជាក់ដល់យុវជនបន្តវេន ក្រោមសន្តិភាព​របស់​សម្តេច។

លោក វង់ សំអាត និងភរិយា ព្រមទាំងកូនចៅ សូមលើកហត្ថប្រណម​បួង​សួងសូមឱ្យសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងកូនៗ និងចៅៗ បានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...