លោករដ្ឋលេខាធិការ កែវ សុទ្ធិ ជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត

Posted By: RoogRog Robot | 12-May-2025 17:20:42

2025-05-13 07:16am

(ភ្នំពេញ)៖ លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ បានជួបប្រជុំទ្វេភាគីជាមួយតំណាងក្រសួងសុខាភិបាល ដឹកនាំដោយវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីពិភាក្សា និងស្នើសុំផ្តល់ធាតុចូលលើសេចក្តីព្រាងយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

នារសៀលថ្ងៃដដែលនេះ លោករដ្ឋលេខាធិការ បានបន្តជួបប្រជុំជាមួយតំណាងក្រសួងទេសចរណ៍ ដឹកនាំដោយ លោក ចែម រ៉ាណែល អគ្គនាយករងក្រសួងទេសចរណ៍។

ក្នុងកិច្ចប្រជុំទាំងពីរ ក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជម្រាបជូនតំណាងក្រសួងទាំងពីរ អំពីមូលហេតុ និងសាវតារនៃការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ ព្រមទាំងបានធ្វើបទបង្ហាញអំពីខ្លឹមសារសេចក្ដីព្រាងជូនតំណាងក្រសួង។

តំណាងក្រសួងទាំងពីរ បានគាំទ្រការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិនេះ និងបានផ្ដល់ព័ត៌មានសំខាន់ៗជាច្រើន អំពីអាទិភាពតាមវិស័យ និងសក្ដានុពលនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត នៅតាមវិស័យរៀងៗខ្លួន។

តំណាងក្រសួង និងពិភាក្សាបន្តផ្ទៃក្នុងក្រសួង ហើយនឹងផ្ដល់ធាតុចូលជាលាយលក្ខណ៍អក្សរមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យសេចក្តីព្រាងនេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងទិសដៅកាន់តែច្បាស់លាស់ សម្រាប់ប្រែក្លាយចក្ខុវិស័យជាការពិត និងកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏រស់រវើក សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...