អភិបាលខេត្ត​ព្រះវិហារ អនុញ្ញាតឱ្យអគ្គកុងស៊ុលថៃ ប្រចាំខេត្តសៀមរាប ជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំ​នួន

Posted By: RoogRog Robot | 12-May-2025 17:15:06

2025-05-12 05:09pm

(ព្រះវិហារ)៖ ​លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក ណារិត សូន្ថរោត្តម អគ្គកុងស៊ុលថៃ ប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាលើការងារពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែនកម្ពុជា-ថៃ សំដៅជំរុញសេដ្ឋកិច្ចប្រជាជនតាមព្រំដែន និងប្រែក្លាយតំបន់ព្រំដែនមួយ ទៅជាព្រំដែនសន្តិភាព មិត្តភាព​ និងការអភិវឌ្ឍ។

ជំនួបនេះបានបង្ហាញយ៉ាងច្បាស់ អំពីឆន្ទៈរួមគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងសងខាង តាមរយៈការបង្កើនឱកាសពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ និងការរឹតចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...