លោកបណ្ឌិត កា ម៉ាធុល៖ ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន ជាឱកាសឱ្យមហាអំណាចដទៃទៀតពិនិត្យមើលសមត្ថភាពអាវុធ ដែលប្រទេសទាំង២ប្រើប្រាស់

Posted By: RoogRog Robot | 12-May-2025 17:28:05

2025-05-12 09:23pm

(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាកទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញភូមិសាស្រ្តនយោបាយផងនោះ បានលើកឡើងថា ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថាន នៅពេលនេះ ជាឱកាសឱ្យមហាអំណាចដទៃទៀតពិនិត្យមើលសមត្ថភាពការពារដែនអាកាសរបស់ឥណ្ឌា និងសមត្ថភាពអាវុធ ដែលប្រទេសទាំង២ប្រើប្រាស់។ ការលើកឡើងបែបនេះ របស់លោកបណ្ឌិតបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោកបណ្ឌិត បានបញ្ជាក់ទៀតថា បើសិនជាសង្រ្គាមនៅតំបន់កាស្មៀរអូសបន្លាញអ្នកដែលខាតគឺប្រទេសចិន ព្រោះថាតំបន់នេះគឺជាប់របងរបស់ប្រទេសចិន និងជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់របស់ចិន។ ខណៈសហរដ្ឋអាមេរិក អាចនឹងទទួលបានផលប្រយោជន៍ច្រើនប្រសិនជាសង្រ្គាមនេះអូសបន្លាយ។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...