(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគេនព្រះសង្ឃនៅវត្តឥន្រ្ទីយ៍សំវរៈ (ហៅវត្តកំពង់ធំ) នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី នៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ សម្រាប់ទុកដាក់ចូលរួមទំនុកបម្រុងផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលកំពង់សិក្សារៀនសូត្រ ដើម្បីជាការលើកស្ទួយវិស័យព្រះពុទ្ធសាសនា និងជាការឧទ្ទិសកុសលបុណ្យជូន បុព្វការីជន ញ្ញាតិការទាំងប្រាំពីរសន្តាន យុទ្ធជន យុទ្ធនារី ដែលបានពលីដើម្បីជាតិមាតុភូមិផងដែរ ។
ជាមួយគ្នានេះ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតនូវសទ្ធាជ្រះថ្លាដ៏ឧត្តុង្គឧត្តមរបស់លោក នួនផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងបុត្រ និង មន្ត្រីរាជការ ដែលមានសទ្ធាជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនានេះ។
ក្នុងនាមអាត្មាភាពព្រះទេពសត្ថា សៀង សុខ បានអញ្ជើញមកថ្វាយបង្គំព្រមទាំងបានប្រគេននូវអង្ករចំនួន ៥តោន និងបច្ច័យចំនួន ៥លានរៀល សម្រាប់ផ្គត់ផ្គង់ទំនុកបម្រុងព្រះសង្ឃសមណសិស្សគង់សិក្សារៀនសូត្រ ក្នុងវត្តឥន្រ្ទីយ៍សំវរៈ(កំពង់ធំ) ចំនួន ២២៥អង្គ ក្នុងឱកាសថ្ងៃបុណ្យវិសាខបូជា ដោយសេចក្តីជ្រះថ្លាយ៉ាងក្រៃលែង។
សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតារក្សាឆ្នាំថ្មី សូមប្រោសព្រំ ប្រសិទ្ធិពរជ័យ សិរីមង្គល សេចក្តីសុខជូនចំពោះលោក នួន ផារ័ត្ន និងលោកស្រី ព្រមទាំងបុត្រ និងក្រុមកាងារ មានសុខភាពល្អបរិបូរ បញ្ញាញាណភ្លឺថ្លា ទទួលសម្រេចជោគរាល់ភារកិច្ចថ្មីៗក្នុងការដឹកនាំ និងការអភិវឌ្ឍន៍ខេត្តកំពង់ធំ ប្រកបដោយភាពរីកចម្រើន រុងរឿងជាបន្តបន្ទាប់ ព្រមទាំងទទួលបាននូវពុទ្ធមង្គលពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ខានឡើយ៕