រាត្រីថ្ងៃអាទិត្យទី១១ ខែឧសភា នៅលើផ្លូវថ្មើរជើង (Walk Street) មានការប្រគុំតន្ត្រីខ្នាតតូច និងការសម្ដែងល្ខោនខោល បន្ថែមការទាក់ទាញអ្នកដើរកម្សាន្តមកទស្សនាយ៉ាងច្រើន

Posted By: RoogRog Robot | 12-May-2025 00:07:40

2025-05-11 10:05pm

(ភ្នំពេញ)៖ សម្រាប់រាត្រីថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥នេះ នៅលើផ្លូវថ្មើរជើង (Walk Street) អ្វីដែលជាការកត់សំគាល់ មានការប្រគុំតន្ត្រីខ្នាតតូច និងការសម្ដែងល្ខោនខោល សម្តែងដោយក្រុមសិល្បករ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ នៅមុខវត្តឧណ្ណាលោម បន្ថែមការទាក់ទាញអ្នកដើរកម្សាន្តមកទស្សនាយ៉ាងច្រើន។

បើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងថា ការប្រគុំតន្ត្រីខ្នាតតូច គឺរបស់ផលិតកម្មហង្សមាស និងហើយការសម្ដែងល្ខោនខោល រឿង រាមកេរ្តិ៍ (ដកស្រង់ត្រង់ឈុត ចម្បាំងវៃរាពណ៍) គឺសម្តែងដោយសិល្បករ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។

ផ្លូវថ្មើរជើង (Walk Street) គិតមកដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ មានរយៈពេលជាង៣ខែ ស្មើ ១៣សប្តាហ៍ មកហើយ ដែលទទួលបានការពេញនិយម ពីប្រជាពលរដ្ឋកម្ពុជា និងជនទេសចរបរទេស មកកម្សាន្តកាន់តែច្រើនឡើង ហើយមានប្រជាប្រិយភាពយ៉ាងខ្លាំង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាញឹកញ៉ាប់ ដែលបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ឆ្លងតាមរយៈប្រជាប្រិយ៏ភាពយ៉ាងខ្លាំងនៃផ្លូវថ្មើរជើង (Walk Street) នេះដែរ បានធ្វើឱ្យរាជធានីភ្នំពេញមួយនេះ ជាប់ចំណាក់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជា <<ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី>>៕




































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...